ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានអញ្ជើញជា អធិបតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ដេីម្បីផ្សព្វផ្សាយផែនការការងារពង្រឹងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសថ្ងៃឈប់សម្រាកពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២។
សមាសភាពចូលរួម រួមមាន៖ លោក-លោកស្រីអភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល លោក អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល លោក មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល គណៈនាយករដ្ឋបាលខណ្ឌកំបូល លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកប្រធានការិល័យសុខាភិបាលស្រុកប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ លោកចៅសង្កាត់ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ និងលោកស្មៀនសង្កាត់ទាំង៧ លោក-លោកស្រី តំណាងក្រុមហ៊ុនMizuda លោក ប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌកំបូល៕
ដោយ៖ ចន្ទ លីហ្សា