លោក ហ៊ុនម៉ានី : “បំភ្លេចម្តេចបាន”

ចែករំលែក៖

ភ្នំពេញ : ព្រឹកនេះ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានប្រកាសសាលដីកាលើសំណុំរឿង ០០២/០២ ដែលមានជនជាប់ចោទឈ្មោះ ខៀវ សំផន។ នេះជាថ្លែងដោយលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

លោកបានបញ្ជាក់ថា, នេះជាការផ្តល់នូវយុត្តិធម៌តាមផ្លូវច្បាប់ជាលក្ខណៈប្រវត្តិសាស្ត្រ ដល់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមដ៏ឃោរឃៅ។ តាមរយៈការផ្តល់សច្ចធម៌ប្រវត្តិសាស្ត្រនាពេលនេះ ប្រជាពលរដ្ឋកម្ពុជា នឹងអាចសម្រាលនូវសេចក្តីឈឺចាប់ ភាពសោកសង្រេង និងការនឹករលឹករបស់ខ្លួនបន្តិចម្តងៗពីភាពដិតដាម និងរបួសផ្លូវចិត្តដែលបន្សល់ដោយរបបខ្មៅងងឹតអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

លោក ហ៊ុនម៉ានី បានលើកឡើងថា, តែបើទោះបីសាលដីកាដែលត្រូវបានប្រកាសនេះបានបង្ហាញពីការបញ្ចប់នៃនីតិវិធីច្បាប់ក្តី យើងទាំងអស់គ្នាមិនគួរណាភ្លេចទាំងស្រុង ដល់សោកនាដកម្មដែលប្រទេសជាតិ និងប្រជាជនយើងបានឆ្លងកាត់ ជាពិសេសទុក្ខវេទនា ការព្រាត់ប្រាស និងការឈឺចាប់នានាដែលបន្សល់ទុកដោយសារសង្រ្គាមឡើយ។ ទន្ទឹមនឹងនេះ ជាមួយនឹងពាក្យស្លោក «បំភ្លេចម្តេចបាន» ដែលយុវជនជំនាន់មុន (ជាថ្នាក់ដឹកនាំបច្ចុប្បន្ន) តែងបានក្រើនរំលឹក យើងទាំងអស់គ្នាឱ្យត្រូវតែចងចាំ និងរៀនសូត្រពីប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មក្នុងរយៈកាលរបបខ្មែរក្រហម ដែលប្រជាជនស្លូតត្រង់របស់កម្ពុជាបានឆ្លងកាត់ និងពលីយ៉ាងអយុត្តិធម៌ ហើយត្រូវប្តេជ្ញាការពារឱ្យបានដាច់ខាតកុំឱ្យរបបប្រល័យពូជសាសន៍កើតមានឡើងវិញ ទោះក្នុងតម្លៃណាក៏ដោយ ។

#បំភ្លេចម្តេចបាន #៧មករា១៩៧៩ #អរគុណសន្តិភាព ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print