វែលកោះហៅខ្សែបម្រើវ័យក្មេង Jordan James ចូលរួមក្រុមសម្រាប់ការប្រកួត Nations League

ចែករំលែក៖

សហព័ន្ធបាល់ទាត់ប្រទេសវែលបានកោះហៅខ្សែបម្រើវ័យជំទង់ដែលលេងឲ្យក្លិប Birmingham City កីឡាករ Jordan James សម្រាប់ការប្រកួត Nations League របស់ពួកគេជាមួយបែលហ្ស៊ិក និងប៉ូឡូញនាថ្ងៃទី២២ និងថ្ងៃទី២៥ ខែកញ្ញានេះបន្ទាប់ពីកីឡាករ Joe Allen ដែលរងរបួស

Jordan James មានវ័យ១៨ឆ្នាំបានលេងឱ្យក្រុមអាយុក្រោម២០ឆ្នាំរបស់អង់គ្លេសហើយកាលពីសប្តាហ៍មុនត្រូវបានបញ្ចូលក្នុងក្រុម Wales អាយុក្រោម២១ឆ្នាំ។ លោក Robert Page គ្រូបង្វឹកជម្រើសជាតិ វែល បានកោះហៅ James ទៅ ក្នុង ក្រុម របស់គាត់។ ខណៈដែលរបួសសរសៃពួរបានអវត្តមាន Joe Allen និងខ្សែការពារ Ben Davies បាក់ឆ្អឹងជើងបានបង្ខំឱ្យអវត្តមានរបស់គាត់។

Allen របស់ Swansea និង Davies របស់ Tottenham បានយករបួសពេលលេងជាមួយក្លិបរបស់ពួកគេ។ Davies វ័យ២៩ឆ្នាំត្រូវបានគេរំពឹងថានឹងអវត្តមានប្រហែល៣សប្តាហ៍បន្ទាប់ពីរងរបួសរបស់គាត់ក្នុងការប្រកួត Champions League របស់ Spurs ដោយចាញ់ Sporting Lisbon

ចំណែក Allen បាន ចូល លេង ក្នុង ការ ទទួល ជ័យ ជម្នះ នៅក្របខ័ណ្ឌChampionship របស់ Swansea លើ Hull កាលពី ថ្ងៃ សៅរ៍កន្លងទៅ។ក្រុមវែលនឹងធ្វើ ដំណើរ ទៅ ប្រទេស បែលហ្សិក នៅ ថ្ងៃ ព្រហស្បតិ៍នេះមុន ពេល ទទួល ភ្ញៀវ ប៉ូឡូញនៅ៣ ថ្ងៃ បន្ទាប់។

អ្នកចាត់ការ Spurs លោក Antonio Conte បាននិយាយថា Davies នឹងមិនមានសម្រាប់កាតព្វកិច្ចរបស់ Wales ទេ។ លោកConte បន្តថាគាត់មានរបួសជង្គង់របស់គាត់ក្នុងការប្រកួតជាមួយ Sporting Lisbon ហើយគាត់បានលេងជាមួយនឹងរបួសនេះ។វាមិនមែនជារបួសធ្ងន់ធ្ងរទេ ខ្ញុំគិតថា គាត់នឹងត្រឡប់មកវិញបន្ទាប់ពីសម្រាកអន្តរជាតិ ព្រោះនៅជាមួយជម្រើសជាតិ គាត់មិនទំនេរប៉ុន្តែ ខ្ញុំ គិត ថា បន្ទាប់ ពី សម្រាក អន្តរជាតិ គាត់ នឹង មាន សម្រាប់ យើង

ការអវត្តមានរបស់ Davies និងការបាត់បង់ Allen គឺជាបញ្ហាបន្ថែមទៀតដល់គ្រូបង្វឹកវែលលោក Robert Page ដែលគ្រោងនឹងមិនមានខ្សែប្រយុទ្ធ Gareth Bale ដើម្បីប្រឈមមុខជាមួយបែលហ្សិក។ វែលក៏គ្មានខ្សែបម្រើ Aaron Ramsey និង Harry Wilson ដែលរងរបួស រួមទាំងអ្នកចាំទី Adam Davies ផងដែរ ៕ដោយ៖ ភារៈ(រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print