បញ្ជូនខ្លួនបុរសម្នាក់ដែលលួងលោមឆបោកយកទូរស័ព្ទដៃនិងកងដៃពីនារី២នាក់ នៅខណ្ឌពោធិ៍សែនជ័យ ទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស លួងលោមឆបោកយកទូរស័ព្ទដៃនិងកងដៃពីនារី២នាក់ នៅខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ជនសង្ស័យឈ្មោះ សួរ ពិសិដ្ឋ ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ ជម្ពូវ័ន២ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
ចំណែកជនរងគ្រោះទី១/.ឈ្មោះ លន់ កំសាន្ត ភេទ ស្រី អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកហាង ស្នាក់នៅ ផ្ទះជួល ក្រុម ភូមិ ជម្ពូវ័ន២ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

សូមបញ្ជាក់ថា ជនសង្ស័យរូបនេះត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង២ទាបភ្លឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅមុខផ្ទះសំណាក់ដំរីធំ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យលួងលោមឆបោកយកទូរស័ព្ទដៃនិងកងដៃពីនារីរងគ្រោះកាលពីវេលាម៉ោង ១៨និង៣០នាទី
ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២ នៅចំណុច មុខហាងដោយមិនស្តារ ក្រុមទី ៥ ភូមិ ព្រៃជីសាក់ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

សម្ភារះដែលជនសង្ស័យបានបានយករួមមាន : ទូរស័ព្ទដៃម៉ាក IPHONE XS MAX ពណ៍ទឹកមាស និង កងដៃផ្លាកទីន ចំនួន ០២ឈុត ។

តាមរបាយការសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ : ជនរងគ្រោះបានដើរចូលហាងដោយមិនស្តារ ស្ថិតនៅក្រុមទី ៥ ភូមិ ព្រៃជីសាក់ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ស្រាប់តែជនសង្ស័យ ស្រែកហៅមកជួបសុំលេខទូរស័ព្ទហើយជនរងគ្រោះក៏ប្រាប់លេខពេលបានលេខ ទូរស័ព្ទពីជនរងគ្រោះមួយសន្ទុះក្រោយមកជនសង្ស័យក៏ទូរស័ព្ទទៅជនរងគ្រោះឱ្យចេញមកជួបខ្លួននៅមុខហាងហើយជនសង្ស័យក៏ និយាយប្រាប់ឱឱ្យជនរងគ្រោះដោះកងដៃផ្លាកទីនចំនួន ០២ ឈុតមកឱ្យខ្លួនថាយកទៅដូរយកកងដៃមាសមកឱ្យជនរងគ្រោះវិញនិងខ្ចី ទូរស័ព្ទដៃម៉ាក IPHONE XS MAX ពណ៍ទឹកមាស ដោយប្រាប់ ថាយកទៅថតរូបព្រះហើយជនសង្ស័យក៏យកទៅបាត់ត ម្ដង ។ រហូតដល់ថ្ងៃទី ១៨ ខែ ០៩ ឆ្នាំ២០២២ វេលាម៉ោង ០២និង០០នាទី ជនរងគ្រោះបានឃើញជនសង្ស័យកំពុងឈរនិយាយទូរស័ព្ទ នៅមុខផ្ទះសំណាក់ដំរីធំ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ចាប់ឃាត់ខ្លួនជនសង្ស័យយកមក ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ដើម្បីធ្វើការសាកសួរ ។

...

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វេីករណីដូចខាងលើប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអាយ្យការបើកការស៊ើបសួរនៅឡើយ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print