ចាប់ខ្លួនជនសង្ស័យ៧នាក់ក្នុងករណីលួច ប្លន់ម៉ូតូនៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានសហការជាមួយនឹងនគរបាលស្រុកព្រៃនប់បង្ក្រាបនិងចាប់ខ្លួនជនសង្ស័យក្នុងករណីលួចប្លន់ម៉ូតូចំនួន៧នាក់បញ្ជូនទៅសាលាដំបូងខេត្តដែលករណីនេះសមត្ថកិច្ចបានធ្វើឡើង២ករណីផ្សេងគ្នា ។

លោក កុល ផាលី ស្នងការរងខេត្តព្រះសីហនុទទួលបន្ទុកការិយាល័យព្រហ្មទណ្ឌបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ុត វិទ្យា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង។

ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ពួកគាត់បានមកលេងផ្ទះបងប្អូននៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ហើយបានទុកម៉ូតូមួយគ្រឿងនៅមុខផ្ទះ ពេលចេញមកវិញស្រាប់តែបាត់ម៉ូតូែតម្តង ។ នៅពេលដែលសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះហើយនោះនៅវេលាម៉ោង៩ព្រឹកថ្ងៃដដែលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ហើយបានដកហូតម៉ូតូចំនួន១៣គ្រឿងក្នុងនោះមានម៉ូតូជនរងគ្រោះផងដែរ ។

លោកស្នងការរងបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ ជន សឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ដែលជននេះធ្លាប់ជាប់ពន្ធនាគារចំនួន៧ខែពីបទចោរកម្ម, ទី២-ឈ្មោះ ផន ម៉ៅ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅជាមួយនឹងជនសង្ស័យទី១(សហចារី), ទី ៣-ឈ្មោះ វ៉ា ថន ហៅគ្រង ភេទប្រុស អាយុ ៣៦ឆ្នាំ​ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ វាលធំ ឃុំវាលរេញ​ ស្រុកព្រៃនប់ (ទទួល ផលចោរកម្ម) និងទី៤-ឈ្មោះ ជុំ ហាន ភេទប្រុស អាយុ៥២ឆ្នាំ ជាកសិករ មាន ទីលំនៅភូមិ-ឃុំជាមួយជនសង្ស័យទី៣ (ទទួលផលចោរកម្ម)។

ចំណែកករណីមួយទៀតសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធបទ ចោរកម្មកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ​ ២០១៦ វេលាម៉ោង១រំលងអធ្រាត្រនៅ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

លោកស្នងការរងបានបញ្ជាក់ថា ជន សង្ស័យទាំង៣នាក់នេះសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានលួចម៉ូតូរបស់ជនរងគ្រោះជា ជនបរទេសឈ្មោះ Volodymyr Biriukov ជនជាតិអ៊ុយក្រែន ភេទប្រុស អាយុ៤៦ឆ្នាំ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទី១- ឈ្មោះ សួន ចាន់សេង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្រុមទី ៤ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះ សីហនុ, ទី២-ឈ្មោះ ផាន រិនហៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ និងទី៣-ឈ្មោះ សាន់ គ្រឿន ភេទប្រុស អាយុ១៦ឆ្នាំ មុខ របរកម្មករ ទាំង២នាក់មានទីលំនៅក្នុង សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកស្នងការរងបន្ថែមថា ជាមួយការ ចាប់ខ្លួនជនសង្ស័យទាំង២ករណីខាងលើ នេះសមត្ថកិច្ចបានហូតម៉ូតូចំនួន១៣គ្រឿង ស្លាកលេខចំនួន៥ និងសម្ភារម៉ូតូមួយចំនួន ទៀត ។

បច្ចុប្បន្នជនសង្ស័យក្នុងករណីចោរកម្ម លួចម៉ូតូសមត្ថកិច្ចកំពុងសាកសួរដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមច្បាប់ ៕

20160518_084800

20160518_084323

ដោយ៖ ឆ្លាមសមុទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print