ខេត្តស្វាយរៀង: ជនសង្ស័យម្នាក់ក្នុងចំណោម៧នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងករណីហិង្សាដោយចេតនា ដោយបានធ្វើសកម្មភាពយកដាវ កាប់ទៅលើជនរងគ្រោះបណ្ដាលអោយរងរបួសក្បាលមូលហេតុមានទំនាស់នៅក្នុងពិធីបុណ្យវត្តឈើទាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិព្រៃចំបក់ឃុំឈើទាល ស្រុកស្វាយជ្រំ។
សមត្ថកិច្ចនគរបាលស្រុកបានអត់ដឹងថាជនសង្ស័យមានឈ្មោះនាង ប៊ុន្នី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិពោនកក ឃុំឈើទាល ស្រុកស្វាយជ្រំ។
ចំណែកជរងគ្រោះមានឈ្មោះ ងួន ស៊ីលី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បណ្ដាលអោយរងរបួស
ត្រូវចំក្បាលបណ្ដាលឲ្យមានរបួស ត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
រីឯជនសង្ស័យដែលរត់គេចខ្លួនមានទី១ឈ្មោះឃឿម ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិពោនកក ឃុំឈើទាលស្រុកស្វាយជ្រំ។
ទី២មានឈ្មោះ វ៉ាន់ ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិតារាក់ឃុំឈើទាលស្រុកស្វាយជ្រំ។
ទី៣មានឈ្មោះ មានភេទប្រុសអាយុ១៦ឆ្នាំនៅភូមិតារាក់ឃុំឈើទាលស្រុកស្វាយជ្រំ។
ទី.៤មានឈ្មោះ ឡៃ ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិតារាក់ ឃុំឈើទាលស្រុកស្វាយជ្រំនិង២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ នោះទេហើយគឺជានាក់កាន់ដាវកាប់ទៅលើជនរងគ្រោះ។
ក្រោយកើតហេតុសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមានម៉ូតូចំនួន១គ្រឿងដាវចំនួន០១ផងដែរ។
តាមជនសង្ស័យមានឈ្មោះនាង ប៊ុន្នី បានអោយដឹងថាមិនកើតហេតុបក្សពួកគេសរុប៧នាក់ដោយបានជិះម៉ូតូចំនួន៥គ្រឿងចូលទៅលេងក្នុងកម្មវិធីបុណ្យនៅវត្តឈើទាលក្រោយមកក៏មានទំនាស់ជាមួយជនរងគ្រោះ។
ប្រភពបន្តថាបន្ទាប់ពីឃើញជនរងគ្រោះចេញពីវត្តឈើទាលបានជិះម៉ូតូដេញតាមរហូតដល់ចំណុចផ្លូវលំស្ថិតក្នុងភូមិព្រៃចំបក់ ឃុំឈើទាល បក្សពួកខ្លួនម្នាក់ទៀត (មិនស្គាល់ឈ្មោះ) បានយកដាវ កាប់ទៅលើឈ្មោះងួន ស៊ីលី ត្រូវមួយដាវចំក្បាលបណ្ដាលឲ្យមានរបួសបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចបានឃាត់ខ្លួនមកសាកសួរតែម្ដង។
ចំពោះបក្សពួកជនសង្ស័យ ៦នាក់ទៀតក្រោយធ្វើសកម្មភាពរួចបានរត់គេចខ្លួនប៉ុន្តែសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយនិងកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនអោយខានតែបាន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមតកថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីចាត់ការបន្តទៅតាមច្បាប់៕
ដោយ៖ សុថាន