ភ្នំពេញ ; នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានលើកឡើងថា, តើបែបបទនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តសម្រាប់ពលរដ្ឋខ្មែរតម្រូវមានឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
ចម្លើយ៖ បែបបទ និងនីតិវិធីផ្ទេរកម្មសិទ្ធិសម្រាប់ពលរដ្ឋខ្មែរ
ឯកសារតម្រូវ៖
-ពាក្យសុំផ្ទេរកម្មសិទ្ធិ ដែលមានលេខកាល់លេខតួ ឬលេខសាក់ស៊ី (ដែលចម្លងជាក់ស្តែងពីយានយន្ត)
-អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ៖
*ពលរដ្ឋខ្មែរ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
-បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត)
-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (លើកលែងទោចក្រយានយន្ត)
-លិខិតលក់ទិញ ត្រូវធ្វើឡើងនៅទីតាំងផ្តល់សេវាសាធារណៈ និងចំពោះមុខមន្រ្តីមានសមត្ថកិច្ចផ្ទេរកម្មសិទ្ធិយានជំនិះ
-កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនរស់នៅ (ករណីមិនមានម្ចាស់ដើម)
-បង្កាន់ដៃពន្ធផ្លូវ (ក្នុងពេលប្រមូលពន្ធមធ្យោបាយយានយន្ត)
-ក្នុងករណីអាសយដ្ឋានបច្ចុប្បន្ន ខុសពីអាសយដ្ឋានដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
កម្រៃសេវា៖
-ក្នុងរាជធានី-ខេត្ត ៤៨.០០០ រៀល
-ឆ្លងរាជធានី-ខេត្ត ១០១.០០០ រៀល
(មិនបូកបញ្ចូលពន្ធប្រថាប់ត្រា ៤%)
ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបញ្ជាក់ថា,ចំពោះ ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275 ៕
ដោយ : សិលា