ផឹកប៉ះចំស្រាកាចប្រើហិង្សារបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាក្រុមគ្រួសារទាំងយប់ខណៈដែលបុរសពីរនាក់បានផឹកស៊ីស្រវឹងហើយឈ្លោះប្រកែកគ្នាឈានដល់ភាគីម្ខាងប្រើអំពើហិង្សាយកដំបងវាយភាគីម្ខាងទៀតបែកក្បាលរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២
នៅចំណុចភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះឃួន ចន្ថន  អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀងរងរបួសក្បាលត្រូវចំនួន៣ដំបង។
ចំណែកជនសង្ស័យមាន
ឈ្មោះដួង តិន  អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល។

តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងជនសង្ស័យបានអង្គុយផឹកស៊ីជាមួយគ្នាដោយមានការជជែកលេងសប្បាយរីករាយជាធម្មតា។
ក្រោយមកពេលស្រវឹងរៀងៗខ្លួនស្រាប់តែ
ស្រែកឡូឡាដាក់គ្នាទៅវិញទៅមករហូតឈានដល់មានទំនាស់ពាក្យសម្តីគ្នាយ៉ាងខ្លាំង ខណៈនោះជនសង្ស័យខឹងក៏ស្ទុះយកដំបងវាយចំក្បាលខាងលើត្រចៀកផ្នែកខាងឆ្វេងជនរងគ្រោះបណ្តាលឱ្យរងរបួសបែកឈាម បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្តុមគ្រួសារចាប់ទាញចេញនិងយកបុរសរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលដោយត្រូវក្រុមគ្រូពេទ្យដេរអស់ចំនួន៥ថ្នេរ។
ក្រោយបង្កហេតុជនសង្ស័យឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ភ្លាមៗ។

...

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យយកមកកាត់ទោសតាមច្បាប់ឱ្យខាងតែបាន៕ ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print