ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ បង្ហាញពីសកម្មភាព​បំ​បែកសំណុំរឿងឃាត​កម្មលេីស្រ្តីម្នាក់យកសពដាក់ក្នុងរថយន្តមកប្លុងចោ​ល​ នៅ​សង្កាត់អូរចារ​ ​ក្រុងបាត់​ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានបង្ហាញពីសកម្មភាព​លទ្ធផ​ល​នៃកិច្ចប្រតិបត្តិការស្រាវជ្រាវ​បំ​បែកសំណុំរឿងឃាត​កម្មលេីស្រ្តីម្នាក់​ យកសពដាក់ក្នុងរថយន្តមកប្លុងចោ​ល​ នៅ​សង្កាត់អូរចារ​ ​ក្រុងបាត់​ដំបង​ និងត្រូវប្រទះឃេីញ​ កាល​ពី​រ​សៀល​ថ្ងៃទី១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២២។

សូមជម្រាបថា​ កាលពីថ្ងៃទី២៦​ ខែ​កញ្ញា​ម្សិលមិញ​​នេះ​ ជនសង័្សយឈ្មោះ​ មាន​ ពេជ្របូរមី​ ភេ​ទប្រុស​អាយុ២៨ឆ្នាំ​ ដែលជាជនសង័្សយក្នុងករណីឃាតកម្ម​ ត្រូវបានសម​ត្ថកិច្ចនៃព្រះរាជាណាចក្រថៃ​ ប្រគល់មកឱ្យសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដេីម្បីជាសមត្ថកិច្ចហេីយ។

ប្រភព​ដដែល​បន្តថា​ ក្នុងអំឡុងពេលនេះសមត្ថកិច្ចនគរ​បា​លនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង​ បានធ្វេីការសាកសួរ​ ស្រាវ​ជ្រាវលំអិតលេីបញ្ហានេះហេីយ​ ដេី​ម្បី​ បង្ហាញនូវកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការស្រាវជ្រាវ​ រហូតបំ​បែកសំណុំរឿងនេះបាន។

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងទៀតថា​ លុះនៅវេលាម៉ោ​ង​​ ៩ព្រឹកថ្ងៃទី​២៧​ ខែ​កញ្ញា​ ឆ្នាំ​២០២២នេះ​ សមត្ថកិច្ចនគរបា​ល​ បានរៀបចំធ្វេីការបង្ហាញនូវព័ត៌មាននិងវត្តមានជនសង័្សយដោយលំ​អិ​ត​​អំពីលទ្ធផល​នេះ​ជូនសារធារណជ​ន​ អ្នក​សារព័ត៌មាននិងមហាជនទូទៅបានជ្រាប។

...

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​ អ្នកសារព័ត៌មាននិងអ្នកនិ​យមប្រេីប្រាស់បណ្តាញសង្គមក៏ដូចមហាជនទូទៅមេត្តាជ្រាបជាព័ត៌មាន​ សូមអរគុណ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print