គ្រោះថ្នាក់ឧទ្ធម្ភាគចក្រហោះទាក់ខ្សែភ្លើងនៅប្រេស៊ីល ប៉ុន្តែសំណាងដែរអ្នកដំណើរ៤នាក់នៅលើឧទ្ធម្ភាគចក្រនៅរស់ទាំងអស់

ចែករំលែក៖

ឧទ្ធម្ភាគចក្រមួយគ្រឿងដឹកអ្នកនយោបាយទៅឃោសនាបោះឆ្នោតក៏ជួបគ្រោះថ្នាក់ធ្លាក់ចុះដី ក្រោយហោះទាក់ជាមួយខ្សែភ្លើង នៅតំបន់ភាគខាងកើតប្រទេសនេះ។

សារព័ត៌មាន Daily mail បានផ្សាយថា ឧទ្ធម្ភាគចក្របានធ្លាក់ចុះដីក្នុងស្ថានភាពមិនអាចគ្រប់គ្រងបានក្រោយពីហោះទាក់ជាមួយខ្សែភ្លើង។ ឧទ្ធម្ភាគចក្រខាងលើបានធ្លាក់នៅជិតពហុកីឡដ្ឋានក្នុងទីក្រុង Engenheiro Caldas ភាគខាងកើតប្រេស៊ីល។ ក្រោយហេតុការណ៍ខាងលើខ្សែភ្លើងក៏បានធា្លក់ចុះបង្កឱ្យមានអគ្គិភ័យឆាបឆេះនៅក្បែរនោះ។
សារព័ត៌មាន the sun បានផ្សាយថា ឧទ្ធម្ភាគចក្របានហោះទាក់ខ្សែភ្លើងបង្កឱ្យមានការដាច់ភ្លើងទ្រង់ទ្រាយធំនៅក្នុងទីក្រុងក្បែរនោះ។ មនុស្ស៤នាក់នៅលើឧទ្ធម្ភាគចក្រ រួមមាន សមាជិករដ្ឋសភាប្រេស៊ីលម្នាក់ អភិបាលរងក្រុងម្នាក់ លេខាព័ត៌មានម្នាក់និងអាកាសយានិក មានសំណាងរួចផុតពីសេចក្តីស្លាប់ក្រោយឧទ្ធម្ភាគចក្រធ្លាក់ចុះដី។
ក្នុងចំណោមអ្នករងរបួស មានតំណាងរាស្ត្រ Hercílio Diniz បានដើរចេញពីយន្តហោះគ្រោះថ្នាក់ដោយផ្ទៃមុខប្រឡាក់ឈាមពេញ។ ជាមួយគ្នានេះ អភិបាលរងទីក្រុង Valadares លោក Hercílio Diniz បាក់ឆ្អឹងជំនីរ និងភត់ស្លុតទើបត្រូវបញ្ជូនទៅកាន់បន្ទប់ព្យាបាលពិសេស។ ចំណែកពីរនាក់ទៀតរបួសស្រាលតែប៉ុណ្ណោះ៕ ដោយធីរីណា

...

រូប​ថត​ :​ Noticias Tere

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print