ភ្នំពេញ៖ ដំណឹងក្រៅផ្លូវការនៃការចែកផ្លូវគ្នារវាងតារាសម្តែង និងបង្ហាញម៉ូតមេម៉ាយកូនមួយ អ្នកនាង សេង សុឃីម និងនាយចឺម បានលេចេញជាច្រើនសប្តាហ៍កន្លងមកហើយរហូតបណ្តាញសារព័ត៌មាននានាចុះផ្សាយព្រោងព្រាតបើទោះបីជាសាមីខ្លួនទាំងសងខាងមិនបានបញ្ជាក់ក្តី ។ ពេលនេះភាគីខាងស្រីប្រកាសអំពីចំណងស្នេហ៍ដើរដល់ផ្លូវទាល់ហើយ ខណៈដែលនាយចឺមត្រូវបានគេចាត់ទុកថាជាកម្លោះសម្បូរស្នេហ៍ដដែល និងជាប់ឈ្មោះជាតារាប្រុសដូរដៃគូស្នេហាច្រើនជាងគេ។
នៅមុននេះនៅ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រកំពុងផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ចំពោះចំណងស្នេហ៍របស់ នាយចឺម និង គូស្នេហ៍អ្នកមេម៉ាយរូបស្រស់ សេង សុឃីម ដោយក្រោយពីលេចឮរកាំរកូស និង យល់ច្រឡំមួយរយៈ ស្រាប់តែឃើញគូស្នេហ៍របស់តារាប្រុសរូបនេះបានធ្វើប្រកាសជាសាធារណៈហើយថាចំណងស្នេហ៍របស់អ្នកទាំងពីរបានដើរដល់ផ្លូវបំបែកហើយ។នុងនោះ អ្នកនាង សេង សុឃីម ពុំបានឃើញប្រាប់ពីមូលហេតុដែលធ្វើឱ្យចំណងស្នេហាដើរដល់ផ្លូវបំបែកឡើយ ដោយគ្រាន់តែបញ្ជាក់យ៉ាងច្បាស់ៗឱ្យដឹងថា អ្នកនាង និង នាយចឺម លែងមានអ្វីពាក់ព័ន្ធនឹងគ្នាទៀតហើយ និង សុំឱ្យមហាជនកុំសួរនាំនាងទាក់ទងនឹង នាយចឺម បន្តទៀត។សារនោះ អ្នកនាង សេង សុឃីម បានសរសេររៀបរាប់ថា ៖ «នាងខ្ញុំសុំប្រកាសជាសាធារណៈថា នាងខ្ញុំ សេង សុខឃីម ជាមួយ លោក ចឺម បានបែកគ្នាហើយ អ៊ីចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅ ឬ ក្នុង FB ទាំងអស់សូមកុំសួរអំពីលោក ចឺម ពីនាងខ្ញុំទៀត ខ្ញុំពិតជាមិនដឹង។ សុំចិត្តពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអីឱ្យនាងខ្ញុំបែកគ្នាក៏ប្រកាសដែរ ព្រោះពេលស្រឡាញ់គ្នាក៏ផុសជាសាធារណៈឱ្យពុកម៉ែបងប្អូនដឹងហើយ អ៊ីចឹងបែកគ្នាក៏ផុសជាសាធារណៈឱ្យប្អូនដឹងជាង ១ ឆ្នាំត្រូវបានបញ្ចប់ មិនឈ្លោះគ្នាដែរ តែគេសុខៗចង់បែកតែម្ដង រួចលើកហេតុផលចាស់ៗមកនិយាយដដែល ឃាត់ក៏គេមិនស្តាប់មានតែបណ្តោយឲ្យទៅ ៤ ខែក្រោយនេះ ថ្ងៃណាក៏ខ្ញុំយំដែលបានហើយ (24/8/2022end)។ សារនេះបានបង្កើតឲ្យអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិវែកញ៉ែកចង់ដឹងហេតុផលនៅពីក្រោយការបែកបាក់នេះ ព្រោះកន្លងទៅពួកគាត់ទាំងពីរពិតជាផ្អែមល្ហែមរហូតគិតថាជាមនុស្សចុងក្រោយហើយ តែទោះបីយ៉ាងណា មានមតិជាច្រើនបានចូលរួមសោកស្តាយចំពោះចំណងស្នេហ៍មួយនេះ ដែលបានដើរដល់ផ្លូវបញ្ចាប់ ។
គេនៅបន្តរងចាំមើលដែរថាតើនារីចិត្តហានក្លារូបណាដែលហ៊ានបើកមុខប្រកាសចំណងស្នេហាជាមួយនឹងតារាចម្រៀងប្រុសរូបនេះបន្តទៀត បើទោះបីជាទស្សនិកជនជាច្រើនបានដាក់រហស័នាមឲ្យនាយចឺមជាបុរសសាវ៉ានោះ៕
ដោយ វឌ្ឍនា