មន្ទីរសាធារណការ ខេត្តកំពង់ធំ និងអាជ្ញាធរពាក់ព័ន្ធសម្រេចផ្អាកចរាចរណ៍ទាំងស្រុង ជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធ្ងន់នៅកំណាត់ផ្លូវជាតិលខ៦ ក្នុងស្រុកស្ទោង និងច្រកបាវខ្សាច់ ទប់ស្កាត់ទឹកហូរច្រោះផ្លូវ

ចែករំលែក៖

ខេត្តកំពង់ធំ :   នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោកឧកញ៉ា

 អ្នកឧកញ៉ា លោក លោកស្រី សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ ទាំងអស់ មេត្តាជ្រាបថា៖ ដោយស្ថានភាពជំនន់ទឹកភ្លៀងបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្ដាលឱ្យលិចលង់ នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវ-ស្ពាន មិនអាចទ្រនឹងទម្ងន់ របស់រថយន្តធុនធ្ងន់បានទេ ។ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតរចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះ អាសន្នលើកំណាត់ផ្លូវដូចខាងក្រោម៖

-ផ្លូវជាតិលេខ៦ ចាប់ពីគីឡូម៉ែត្រលេខ២២០ ដល់គីឡូម៉ែត្រលេខ២២៤ ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ និងនៅទីប្រជុំជនភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ

-ផ្លូវខេត្តលេខ២៦៤០ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ

-ផ្លូវខេត្តលេខ២៦៤៤ ស្ថិតនៅក្នុងភូមិតាទាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា លោកឧកញ៉ា អ្នក ឧកញ៉ា លោក លោកស្រី សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នឹង ចូលរួមសហការអនុវត្ត ដើម្បីរួមចំណែកថែរក្សាផ្លូវ ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print