ខេត្តក្រចេះ៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយុទ្ឋពលខេមរភូមិន្ទ និងជាគណៈអចិន្ត្រៃយ៍គណកម្មាធិការកកណ្តាលសមាគមន៍អតីយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះចំនួន២រយនាក់ នៅសាលមហោស្រពខេត្ត។
ក្រៅពីការជួបសំណេះសំណាលយ៉ាងជិតស្និតរវាងនាយឧត្តសេនីយ៍បណ្ឌិត គន់ គីម ជាមួយនិងយុទ្ឋជន លោកនាយឧត្តមសេនីយ៍ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដល់បងប្អូនយុទ្ធជន និងក៏បានផ្តល់ជូនជាអំណោយផ្តល់ជូនដល់យុទ្ធជនចំនួន២រយនាក់ ក្នុងមួយនាក់ទទួលបានថវិការ៥ម៉ឺនរៀល មី១កេស និងសារុង១៕
ដោយ៖ សុខ ខេមរា
...