​រដ្ឋាភិបាល​គ្រោង​ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​អាច​ពន្លត់ភ្លើង​អគារ​ខ្ពស់​

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ​គ្រោង​ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​អាច​ពន្លត់​នៅ​លើ​អគារ​ខ្ពស់​បន្ថែម​ បន្ទាប់​ពី​ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​ប្រទេស​ចិន​១១៣​គ្រឿង​ហើយ​ នោះ​ ។​ នេះ​ជា​ការ​អះអាង​របស់​លោក​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ។​

​នៅ​ក្នុង​ពិធី​ប្រគល់​ទទួល​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រភេទ​ ISUZU​ ម៉ាក​ FTR​ ចំនួន​១១៣​គ្រឿង​ ចំណុះ​ផ្ទុក​ទឹក​៦.០០០​ លី​ត្រ​ គុណភាព​១០០​ភាគរយ​ ផលិត​ នៅ​ប្រទេស​ចិន​ នៅ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ លោកនាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ថា​ នៅ​ថ្ងៃ​ខាង​មុខ​រាជរដ្ឋាភិបាល​គ្រោង​នឹង​បញ្ជា​ ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ ដែល​មាន​សមត្ថភាព​ពន្លត់​អគ្គិភ័យ​លើ​សំណង់​អគារ​ខ្ពស់​ បន្ថែម​ ខណៈ​សំណង់​អគារ​ខ្ពស់ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​បន្ត​រីក​ដុះដាល​ជា​ ច្រើន​កន្លែង​ ។​

​តាម​ការ​គ្រោងទុក​រាជរដ្ឋាភិបាល​បាន​ បញ្ចេញ​ថវិកា​ប្រមាណ​៤.០០០​លាន​រៀល​ ដើម្បី​បញ្ជា​ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​នោះ​ ប៉ុន្តែ​ក្រោយ​ពី​ការ​ដាក់​ដេញថ្លៃ​ក្នុង​ចំណោម​ក្រុមហ៊ុន​៦​គឺ​មាន​ក្រុមហ៊ុន​ខេ​អិន​អិន​តែ​ មួយ​គត់​ហ៊ាន​ដេញថ្លៃ​ទម្លាក់​ថ្លៃ​មក​នៅ​ត្រឹម​ប្រមាណ​៨៦.០០០​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ មួយ​គ្រឿង​ ពោល​គឺ​ក្នុង​ចំណោម​រថយន្ត​ ១១៣​គ្រឿង​ គឺ​បាន​ចំណាយ​ថវិកា​សរុប​ ប្រមាណ​៣៩​ពាន់​លាន​រៀល​ ។​

​បច្ចុប្បន្ន​ទូ​ទាំង​ប្រទេស​មាន​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​សរុប​ប្រមាណ​៥០០​នាក់​ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​១២៨​គ្រឿង​ និង​ ទើប​ទិញ​ថ្មី​ចំនួន​១១៣​គ្រឿង​ សរុប​២៤១​ គ្រឿង​ ។​

​តាម​របាយការណ៍​អគ្គស្នងការដ្ឋាន​ នគរបាល​ជាតិ​បញ្ជាក់​ថា​ ក្នុង​រយៈពេល​៣​ ខែ​ចាប់ពី​ខែមករា​ ដល់​មីនា​ ឆ្នាំ​២០១៦​នេះ​ មាន​អគ្គិភ័យ​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​២០៨​លើក​ កើនឡើង​ជិត​៣០​លើក​ បើ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥​ ៕​

ses (1)

ដោយ៖ ហេង​ សូ​រិ​យា​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print