លោកចេងមុនីរ៉ាអភិបាលខណ្ឌច្បារអំពៅ ចេញវិញ្ញាសាឲ្យ លោកចៅសង្កាត់ ព្រែកឯង ដែលទើបឡើងថ្មីត្រូវខិតខំអនុវត្ត

ចែករំលែក៖

ភ្នំពេញៈ ជាថ្មីម្ដងទៀតលោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានចេញវិញ្ញាសាឲ្យលោកចៅសង្កាត់ព្រែកឯងដែលទើបប្រកាសចូលកាន់តំណែង ត្រូវខិតខំបំពេញការងារបំរើប្រជាពលរដ្ឋ ដែលបានគាំទ្រដល់លោកចៅសង្កាត់ ឲ្យឡើងចូលកាន់តំណែងជាចៅសង្កាត់ព្រែកឯង ជំនួសលោកចៅសង្កាត់ចាស់ ដែលបានដាក់ពាក្យលាឈប់ ដោយសារតែបញ្ហាសុខភាព ។

   ពិធីប្រកាសផ្លាស់ប្តូរនិងទទួលស្គាល់ប្រធានក្រុមប្រឹក្សានិងជាចៅសង្កាត់ព្រែកឯង ចូលកាន់តំណែងជាផ្លូវការបានប្រព្រឹត្តទៅនៅរសៀលថ្ងៃពុធ  ៣កើត  ខែអស្សុជ ឆ្នាំខាល ចត្វាស័ក  ព.ស ២៥៦៦  ត្រូវនិងថ្ងៃទី២៨  ខែកញ្ញា  ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ។

     យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានសម្រេច តែងតាំងលោក សម សុធារី  ជាចៅសង្កាត់ព្រែកឯង ជំនួសលោក នេត្រ សារ៉ែន ដែលបានដាក់ពាក្យឈប់សំរាកពីការងារដោយសារបញ្ហាសុខភាព ។

     មានមតិសំណេះសំណាលនិងផ្តាំផ្ញើនៅក្នុងអង្គពិធីលោកចេង មុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដាក់ចេញនូវញ្ញាសារចំនួន៧ចំនុចសំខាន់ៗ ដល់លោកសម សុធារី ចៅសង្កាត់ព្រែកឯងដែលទើបចូលកាន់តំណែង  អោយខិតខំអនុវត្តក្នុងគោលដៅបំរើប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។

     ចំនុចទី១-ដោះស្រាយបញ្ហាទឹកលិចនៅតាមចិញ្ចើមផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកឯងដោយរកវិធីដោះស្រាយអោយអស់ពីលទ្ធភាព ។

  ចំនុចទី២-ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅតំបន់ដែលមានការជន់លិចដូចជានៅចំនុចភូមិទួលតាចាន់ ភូមិចុងព្រែក  ភូមិរបោះអង្កាញ់ និងតំបន់ផ្សេងទៀតដែលទទួលរងនូវការជនលិចដោយជំនន់ទឹកភ្លៀង ។  ចំនុចទី៣-លប់បំបាតល្បែងស៉ីសងគ្រប់ប្រភេទ ដូចជាល្បែងជល់មាន់  បៀ  អាប៉ោង កន្ទុយលេខ  ឡូតូ  និងល្បែងតាមអនឡាញគ្រប់ប្រភេទ ។  ចំនុចទី៤- ត្រូវខិតខំលប់បំបាត់គ្រឿងញៀន មុខសញ្ញាចោរលួច  ចោរឆក់  និងក្មេងទំនើង ដោយាក់វេនគ្នាប្រចាំការនិងចុះល្បាតក្នុងមូលដ្ឋានជាប្រចាំ ។  ចំនុចទី៥-ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយដើម្បីជំរុញអោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ អោយបានគ្រប់គ្នាៗតាំងពីដុសមូលដ្ឋាននិងដុសជំរុញ ។ ចំនុចទី៦- ត្រូវខិតខំផ្សព្វផ្សាយអោយបានទូលំទូលាយក្នុងការផ្តលសេវ៉ាមូលដ្ឋានជូនប្រជាពលរដ្ឋ ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង ហួសកាលបរិច្ឆេទ រួមទាំងផ្តល់សេវ៉ាលើឯកសារអត្រានុកូលដ្ឋាន ។  ចំនុច៧-ត្រូវខិតខំពង្រឹងការងារសន្តិសុខនៅក្នុងមូលដ្ឋានអោយបានប្រសើឡើងថែមទៀត តាមរយៈការរួមគ្នាអនុវត្តគោលនយោបាយ ( ភូមិ សង្កាត់ មានសុវត្ថិភាព ) អោយ មានប្រសិទ្ធភាព ។  ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន  ហើយមនុស្សគ្រប់គ្នា  គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ  រស់នៅក្នុងភាពសុដមរម្យនា 

    ចំនុចចុងក្រោយលោកអភិបាលថ្លែងសង្កត់ធ្ងន់ថា ពិតជាមានមោទនៈភាពណាស់ដែលប្រទេសជាតិយើងទទួលបានសុខសន្តិភាព  ដោយសាតែមានសន្តិភាពនេះហើយទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ  និង អាណាចក្រ ។  ចាប់ពីពេលនេះតទៅសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព  ការពារសន្តិភាព  និងអរគុណសន្តិភាព  ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត ។  សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print