ការព្យាករណ៍ស្ថានភាពកម្ពស់ទឹកទន្លេទាំង៣ ក្នុងខេត្តស្ទឹងត្រែងថ្ងៃនេះក៏នៅមិនទាន់ប្រកាសអាសន្នឡើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង, ខណៈភ្លៀងនៅតែធ្លាក់លាយជាបន្តបន្ទាប់ ធ្វើស្ថានភាពកម្ពស់ទឹកហក់ឡើងសារជាថ្មី ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ នៅក្នុងទន្លេទាំង៣ក្នុងខេត្តស្ទឹងត្រែង ដែលបង្កផលប៉ះពាល់ដល់ផលដំណាំ ជាច្រើននិងសត្វពាហន:ផងដែរ របស់ពលរដ្ឋទូរទាំងក្រុងស្រុក ទាំង៦នៃខេត្តស្ទឹងត្រែង ជាពិសេសនៅតាមតំបន់មួយចំនួន ដែលមានវាលទំនាបងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

តាមការព្យាករណ៍កម្ពស់ទឹក នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២
នេះបើតាមការបញ្ចាក់របស់លោកប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តស្ទឹងត្រែង.បានឲ្យដឹងថា: កម្ពស់ទឹកទន្លេទាំង៣បានហក់ឡើង. រួមមាន.ទី១.ទន្លេមេគង្គ(ប្រកាស:១០.៧០ម):
,ព្រឹកម្សិល:៨.០៤.ម
,ព្រឹកនេះ.៨.៥៥.ម
,     .ឡើង.០.៥៥.ម
២.ទន្លេសេកុង(ប្រកាស.១១.៥០ម)
.ព្រឹកម្សិល.៦.៨២.ម
.ព្រឹកនេះ.១០.០០ម
.ឡើង.៣.១៨ម
៣.ទឹកទន្លេសេសាន(ប្រកាស.១០.៥០ម)
.ព្រឹកម្សិល.៧.១១.ម
.ព្រឹកនេះ.៧.៥៥.ម
.ឡើង.០.៤៤.ម.តែទោះជាយ៉ាងណា ក៏នៅមិនទាន់ដល់ភាពប្រកាសអាសន្នឡើយ។

សូមបញ្ជាក់ថា: ទន្លេក្នុងខេត្តស្ទឹងត្រែងមានបួន ហើយហូរចុះមកប្រសព្វគ្នាចូលទន្លេមេគង្គ រួចហូរធ្លាក់ទៅទន្លេបាសគ្គ  រីឯស្ថានិយ៍ជលសាស្ត្រភ្នំពេញ ទន្លេចតុមុខ ទឹកនិងអាចឡើងដល់កម្ពស់.៩.៤០ ដែលជាអាងទឹកដ៏ធំជាងគេក្នុងប្រទេសកម្ពុជាយើងនេះ។
បញ្ចាក់ទី១.ទន្លេស្រែពក
ទី២.ទន្លេសេសាន
ទី៣.ទន្លេសេកុង
ទី៤.ទន្លេមេគង្គ។ ហើយទន្លេទាំង៣នេះ បានហូរប្រសព្វគ្នា មកទន្លេមេគង្គកាលណាទឹកភ្លៀង នូវបន្តធ្លាក់ខ្លាំងមិនឈប់ឈរ ធ្វើឲ្យទឹកទន្លេមួយនេះ ហូរមិនទាន់ ទឹកពេញព្រាប ហៀហ៊ូរចូលទីវាលទំនាមួយចំនួន បង្កជាទឹកជំនន់ធ្វើឲ្យប:ពាល់ដល់គ្រោះមហន្តរាយ ដល់ផលដំណាំកសិកម្ម សត្វពាហនៈ និងផ្ទះសម្បែង របស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។

ហើយអាជ្ញាធរក៏បានបញ្ជាក់ផងដែរថា: បើមេឃនៅតែភ្លៀងមិនព្រមឈប់ ទឹកនិងឡើងលិចតាមតំបន់មួយចំនួន អាចនិងប្រកាសអាសន្ន។ អាជ្ញាធរក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ តំបន់វាលទំនាបមួយចំនួន ត្រូវប្រុងប្រយ័ត្នជាចំបង។ ហើយជាពិសេសទៅទៀតនោះ អាជ្ញាធរមូលដ្ឋានកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះ ប្រជាពលរដ្ឋ ជម្លៀសទៅរកទីទួលសុវត្ថិភាព ជៀសវាងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងនេះ ជាយ:ថាហេតុណាមួយ៕

...

ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print