ស្រាវឹងស្រាបើកឡានទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ទ្រេតនិងធ្លាក់អំពូលបែកខ្ទេច ម្ចាស់ឡានឡើងជិះម៉ូតូឌុបគេចខ្លួនទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តម៉ាកRAV4 ក្នុងល្បឿនលឿនហើយរេចង្កូតពេញផ្លូវក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យទ្រេត និងធ្លាក់អំពូលភ្លើងបែកខ្ទេច រួចម្ចាស់រថយន្តបង្កបើកទ្វារឡើងជិះម៉ូតូឌុបគេចខ្លួនបាត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខធានាគារចិន តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា ។

តាមសាក្សីដែលឃើញហេតុការណ៍ខាងលើនេះបានប្រាប់ឲ្យដឹងថា មុនដំបូងគេសង្កេតឃើញរថយន្តបង្កម៉ាកRAV4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2B-3592 បើកដោយបុរសម្នាក់ ដែលគេដឹងថាស្រវឹងស្រា បានបើកបរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនហើយបើករេពេញផ្លូវ ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលមកបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យទ្រេត និងធ្លាក់អំពូលភ្លើងដល់ដីបែកខ្ទេចតែម្ដង ហើយរថយន្តបង្កបានបែកធុងទឹក កំពិតកាងខាងមុខទាំងស្រ៊ុងរងការខូចខាតយ៉ាងដំណំដែលមិនអាចបន្តទៅមុខបាន។

ក្រោយកើតហេតុម្ចាស់រថយន្តបង្កបានបើកទ្វារគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ ហើយបន្ទាប់មកក៏មានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កនោះទៅរក្សាទុកនៅការិយាល័យចរចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕

IMG_4913

IMG_4929

IMG_4928

IMG_4918

ដោយ៖ ជីម ភារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print