ខេត្កកណ្តាល : នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ទៅនឹងឈ្មោះ សភារាជ (គេហទំព័រ ជី អឹម ញូ តំបន់ទន្លេ) ដែលបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធតេឡេក្រាម ជាវីដេអូ រូបភាព និងខ្លឹមសារថា «កំពុងតែបើកលេងដោយគឃ្លើនបទបញ្ជាសម្តេចតេជោ គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបនោះទេ បទល្មើសជល់មាន់ជ្រកក្រោមកាស៊ីណូកាឡាក់ស៊ីជ្រៃធំ យ៉ាងរំភើយដោយផ្គើនបទបញ្ជាសម្តេចតេជោ ហើយក៏មិនរំខានដល់សមត្ថកិច្ចនោះទេ»។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មាន ឱ្យបានជ្រាបថា ចំពោះទីតាំង កាស៊ីណូ កាឡាក់ស៊ីជ្រៃធំ ស្ថិតនៅផ្លូវជាតិលេខ២១ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល គឺជារបស់ក្រុមហ៊ុន អេស៊ា អិល.ធី.ភី.អេស ឯ.ក ដែលបានអជ្ញាបណ្ណកាស៊ីណូ លេខ ០៨៥ គលក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានសុពលភាព ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។ ព្រមទាំងមានប័ណ្ណពន្ធប៉ាតង់ ឆ្នាំ២០២២ អ្នកជាប់ពន្ធធំ ចំនួន ៣.០០០.០០០រៀល ក្នុងឆ្នាំ២០២២។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕
ដោយ : សិលា