ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានថ្លែងសុន្ទរកថាដ៏សំខាន់ទៅកាន់ពលរដ្ឋរាប់សិបពាន់នាក់នៅទីលានក្រហមនៃទីក្រុងមូស្គូ នាយប់ថ្ងៃទី ៣០ខែកញ្ញា ក្នុងកម្មវិធីស្វាគមន៍ខេត្តទាំង៤របស់អ៊ុយក្រែនដែលបោះឆ្នោតចុះចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ការថ្លែងសុន្ទរកថារបស់ប្រធានាធិបតីពូទីនកើតឡើង ក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះដែលបានចុះហត្ថលេខា លើសន្ធិសញ្ញាស្តីពីការបញ្ចូលសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជាតំបន់ Kherson និង Zaporozhye នៃប្រទេសអ៊ុយក្រែនចូលទៅក្នុងប្រទេសរុស្ស៊ី។
ពិធីចុះហត្ថលេខាខាងលើគឺជាការចាប់ផ្តើមដំណើរការចូលជាមួយរុស្ស៊ី ហើយទន្ទឹមនឹងនោះកិច្ចព្រមព្រៀងក៏នឹងត្រូវបានតុលាការរដ្ឋធម្មនុញ្ញ និងរដ្ឋសភារុស្ស៊ីពិនិត្យនិងអនុម័ត។
នៅក្នុងសុន្ទរកថានាយប់ថ្ងៃទី៣០ខែកញ្ញា នៅទីលានក្រហម ប្រធានាធិបតីពូទីនបានប្រកាសថា រុស្ស៊ីនឹងបង្កើតអ៊ុយក្រែនបច្ចុប្បន្ន តាមរយៈរយៈការផ្តល់ទឹកដីប្រវត្តិសាស្ត្ររបស់ទីក្រុងមូស្គូឱ្យទៅទីក្រុងកៀវ ។ ប៉ុន្តែទឹកដីរុស្ស៊ីពេលនេះបានផ្តល់ជូនទៅឱ្យពលរដ្ឋទៅហើយ ដូច្នេះអ្វីគ្រប់យ៉ាងពលរដ្ឋជាអ្នកសម្រេច។ ពលរដ្ឋបាននាំគ្នាបោះឆ្នោតប្រជាមតិ ហើយបានសម្រេចជ្រើសរើសរើសនៅជាមួយ«ទឹកដីម្តាយប្រវត្តិសាស្ត្ររបស់ខ្លួន»គឺទឹកដីរុស្ស៊ី។ លោកពូទីន បានលើកឡើង ក្រោមការទទួលស្វាគមន៍យ៉ាងខ្លាំងពីពលរដ្ឋ។
ប្រធានាធិបតីពូទីនបានបញ្ជាក់ថា អ៊ុយក្រែនជាច្រើនទសវត្សកន្លងមកបានបរាជ័យនៅក្នុងការព្យាយាមលុបបំបាតផែនទីប្រវត្តិសាស្ត្រ របស់ពលរដ្ឋ លុបចោលប្រពៃណីរបស់ពួកគេ និងហាមប្រាមនិយាយភាសាកំណើតរបស់ខ្លួន។
តាមការប្រកាសរបស់ប្រធានាធិបតីពូទីន រុស្ស៊ីមិនត្រឹមតែបើកទ្វារស្វាគមន៍នោះឡើយ គឺថែមទាំងបើកបេះដូងទទួលពួកគាត់ទៀតផង។ លោកពូទីនបញ្ជាក់ថា «ស្វាគមន៍អ្នកទាំងអស់គ្នា ដែលបានវិលត្រឡប់ចូលជាមួយមាតុភូមិកំណើតរបស់ខ្លួនវិញ។ យើងនឹងមានកម្លាំងកាន់តែខ្លាំង ដោយសារតែយើងបានរស់នៅជាមួយគ្នា ៕ ដោយធីរីណា
រូបថត : tienphong.vn