ពលរដ្ឋជាង១០០គ្រួសាត្រូវអាជ្ញាធរជម្លៀសរកទីទួលសុវត្ថិភាពនិងផ្តល់អំណោយជាបន្តបន្ទាប់

ចែករំលែក៖

បន្ទាយមានជ័យពលរដ្ឋចំនួនជា១០០គ្រួសារត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចក្រុងប៉ោយប៉ែតជម្លៀសរកទីទួលសុវត្ថិភាពជាបន្តបន្ទាប់ ខណៈភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់រួមទាំងជំនួនធ្លាក់មកពីប្រទេសថៃនិងធ្វើការផ្តល់គ្រឿងឧបភោគបរិភោគរួមមុង,ភួយនៅថ្ងៃទី២តុលា២០២២នេះ។

 មន្ទីរ​សាលាក្រុងប្រាប់ថា ទីទួលសុវត្ថិភាពចំនួន៣កន្លែងនៅក្រុងប៉ោយប៉ែតរួមមានចំណុចសាលាកូរ៉េ,សាលាបឋមសិក្សាវត្តបាលិលេយ្យស្ថិតក្នុងបរិវេណវត្តបាលិលេយ្យនិងបុរីK.Nមានពលរដ្ឋស្នាក់នៅព្រោងព្រៀតមានក្មេងមានចាស់រួមទាំងជនពិការផងដែរ។

 ប្រសាសន៏លោកគាតហ៊ុលអភិបាលក្រុងប៉ោយប៉ែតប្រាប់ថាចាប់តាំងពីថ្ងៃទី២៨កញ្ញាមកទល់ព្រឹកថ្ងៃទី២តុលានេះដោយសាភ្លៀងបន្តធ្លាក់ស្ទើររៀងរាល់ថ្ងៃម្យ៉ាងទឹកហូរធ្លាក់ពីថៃផងនោះបានបង្កឲ្យទឹកអូរព្រំដែនបន្តហក់ឡើងឥតឈប់ឈរ។លោកបន្តថាភូមិមួយចំនួនតាមបណ្តោយអូរព្រំដែនខាងត្បូងផ្លូវជាតិលេខ៥បានរងកាជន់លិចជាបណ្តើរៗ។លោកបន្តថាពលរដ្ឋចំនួន១១៨គ្រួសាត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពនិងបានផ្តល់អំណោយមុង,ភួយ,គ្រឿងឧបភោគនិងបរិភោគជាបន្តបន្ទាប់គិតត្រឹមថ្ងៃទី២តុលានេះ។អំណោយទាំងអស់ខាងលើជារបស់សម្តេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈលោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ។លោកអភិបាលក្រុងបានអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមបណ្តាភូមិកំពុងប្រឈមបញ្ហាទឹកលិចទាំងអស់មេត្តាមានកាប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធចរន្តអគ្គិសនីពិសេសព្រីភ្លើងនិងកុមារតូចក៍ដូចជាសត្វពាហៈនៈផងដែរ។

 សួមរំលឹកថានៅរសៀលថ្ងៃទី២ខែឆ្នាំដដែលនេះនៅទីប្រជុំជនក្រុងប៉ោយប៉ែតមួយនេះពិសេសខាងជើងផ្លូវជាតិលេខ៥ដូចជាបេនឡានក្រុងឬម្តុំផ្សារត្រី,ផ្សារថ្មីប៉ោយប៉ែតនិងផ្លូវបេតុងមួយចំនួនកំពុងតែមានការជនលិចផងដែរ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print