ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកសលទី៦ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : នាឱកាសដ៏ប្រពៃថ្លៃថ្លា ក្នុងពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធឡើងក្នុង សម័យប្រជុំ រដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នេះ ខ្ញុំព្រះករុណា ខ្ញុំ មាន សេចក្តី សោមនស្សរីករាយក្រៃលែង សូមទូលថ្វាយនូវសេចក្តីគោរពសក្ការៈ និងសេចក្តីនឹករលឹកដល់ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិទាំងអស់ទូទាំងប្រទេស។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សព្វព្រះទ័យជាខ្លាំង នៅពេលដែលបានឃើញព្រះរាជាណា ចក្រកម្ពុជាយើង បានបើកប្រទេស ឲ្យដំណើរការការងារលើគ្រប់វិស័យ ជាប្រក្រតីឡើងវិញនេះ។

ស្ថានភាពដ៏ល្អប្រសើរដែលយើងទទួលបានដូចសព្វថ្ងៃ គឺដោយសារការខិតខំប្រឹងប្រែងឥត ឈប់ឈរ និងការគិតគូរដ៏វាងវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីប្រជាជនទូទាំងប្រទេស ព្រមទាំងដៃគូ សហការនានា រួមទាំងរដ្ឋសភាផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេល

ជិត ៣ឆ្នាំមកនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងហ្មត់ចត់ ដោយបានដាក់ចេញនូវ គោលនយោបាយគាំពារសង្គមនានា ដើម្បីប្រើប្រាស់ក្នុងស្ថានការណ៍ដ៏លំបាកនេះ ក្នុងនោះ គោល នយោបាយស្រោចវា៉ក់សាំងរបស់រាជរដ្ឋាភិបាល បានបង្កើតនូវភាពស៊ាំក្នុងសហគមន៍ ដោយប្រជាពលរដ្ឋទាំងមូលទទួលបាននូវសុខភាពល្អបរិបូរណ៍ អារម្មណ៍ស្រស់ស្រាយ ចេញប្រកបជីវភាព ការងារឡើងវិញ ដោយសុវត្ថិភាព និងការជឿជាក់។

ក្នុងឱកាសដ៏មហោឡារិកនេះដែរ ខ្ញុំព្រះករុណា ខ្ញុំ សូមចូលរួមអបអរសាទរ ដែលប្រជាពលរដ្ឋ យ៉ាងលើសលប់បានទៅចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដឹកនាំនៅថ្នាក់មូលដ្ឋានរបស់ខ្លួន ប្រកបដោយសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។

ខ្ញុំព្រះករុណា ខ្ញុំ សូមកោតសរសើរ និងអរគុណចំពោះ សម្តេចអគ្គមហាពញាចក្រី ប្រធាន រដ្ឋសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អនុប្រធានទី១នៃរដ្ឋសភា លោកជំទាវកិតិ្តសង្គហបណ្ឌិត អនុប្រធានទី២នៃរដ្ឋសភា សម្តេច ឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មការ និងជាសមាជិក សមាជិកានៃរដ្ឋសភាទាំងអស់ ក្នុងភារកិច្ចដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ លើការងារអនុម័តច្បាប់នានា ដើម្បីឲ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម និងស្របតាមរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ រដ្ឋសភាបានចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវអំពីចំណុច វិជ្ជមាន អវិជ្ជមាន និងវិធីសាស្ត្រនានា ដាក់ឲ្យអនុវត្តក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ។ សមិទ្ធផលទាំងនេះ បានបង្ហាញអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋគ្រប់រូប ប្រាថ្នាចង់បានប្រកបដោយស្នាមញញឹម សប្បាយរីករាយ និងការរីកចម្រើនជាលំដាប់។

ខ្ញុំព្រះករុណា ខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះទសបារមី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមបីបាច់ ថែរក្សា សម្តេច ឯកឧត្តម លោកជំទាវ និងជនរួមជាតិទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នៅទីបញ្ចប់នេះ ខ្ញុំព្រះករុណា ខ្ញុំ សូមប្រសិទ្ធពរបវរសួស្តី ជ័យមង្គលមហាប្រសើរ ជូនសម័យ ប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ មានសក្ដានុពលខ្លាំងក្លា និងបំពេញតួនាទីភារកិច្ចរបស់ខ្លួន បានប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់បន្តទៀត៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print