រថយន្តfordបេីកឆ្លងផ្លូវត្រូវកង់បីបុករងការខូចខាតនិងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ​៖បុរសម្នាក់បានរងរបួសស្រាលបន្ទាប់ពីបេីកកង់បីខ្មែរមិនប្រយ័ត្នជ្រុលបុករថយន្តម៉ាកfordពីចំហៀងពេញទំហឹងកាលពីវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី៣ខែតុលា​ ឆ្នាំ២០២២​ នៅចំណុចមុខបុរីលឹមឈាងហាក់​ តាមបណ្តោយវិថីចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកford ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BA 4155 ធ្វេីដំណេីរចេញពីបុរីលឹមឈាងហាក់ឆ្លងវិថីចោមចៅទៅកេីតខណៈមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរសម្នាក់បេីកកង់បីខ្មែរក្នុងទិសដៅពីជេីងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីចុះហៀងពេញទំហឹងបណ្តាលឱ្យរងរបួសផ្នែងជេីងខាងឆ្វេងចំណែករថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុរួចគូសវាសយករថយន្តនឹងកង់បីអែបខាងទុកពេលឱ្យភាគីទាំងសងខាងសម្រួលគ្នា៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print