មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានប្រកាសបញ្ជីប្រទេសដែលត្រូវការជំនួយស្បៀងអាហារជាបន្ទាន់ដែលមានរហូតដល់ទៅ៤៨ប្រទេស ក្នុងនោះមាន២០ប្រទេសស្ថិតនៅតំបន់អាហ្វ្រិកត្រូវការផ្តល់ជំនួយស្បៀងអាហារជាបន្ទាន់។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី៣០ខែតុលាបានវាយតម្លៃថា ប្រទេសចំនួន២០ ភាគច្រើនក្នុងទ្វីបអាហ្វ្រិកត្រូវការជំនួយស្បៀងអាហារជាបន្ទាន់ ។ មានប្រសាសន៍នៅក្នុងវេទិកាដែលរៀបចំឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូ៊ឌីត អគ្គនាយក IMF លោកស្រី Kristalina Georgieva បានឱ្យដឹងថា មានពលរដ្ឋដល់ទៅ១៤១លាននាក់ នៅក្នុងប្រទេសអារ៉ាប់ក៏ត្រូវប្រឈមនឹងកង្វះស្បៀងអាហារផងដែរ ។
អង្គការ IMF ក៏បានលើកឡើងពីបែបបទផ្តល់ជំនួយទប់ដល់វិបត្តិខ្វះស្បៀងអាហារនាពេលបច្ចុប្បន្ន។ មួយផ្នែកដោយសារតែសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។
លោកស្រី Kristalina Georgieva បានបញ្ជាក់ថា មានប្រទេសចំនួន៤៨ប្រទេសនៅជុំវិញពិភពលោកប្រឈមនឹងកង្វះស្បៀងអាហារ ហើយក្នុងចំណោមនោះមាន២០ប្រទេសត្រូវការជំនួយស្បៀងអាហារជាចំបាច់ ។
បម្រែបម្រួលអាកាសធាតុនិងអំពើហិង្សាជាមួលហេតុបណ្តាលឱ្យពលរដ្ឋសិបលាននាក់ប្រឈមនឹងគ្រោះអត់ឃ្លានកាន់តែខ្លាំងឡើង ៕ ដោយធីរីណា
រូបថត :Vietnam+