បរាជ័យរបស់ Barcelona ធ្វើឲ្យក្រុមនេះស្ថិតក្នុងគ្រោះថ្នាក់នៃក្របខ័ណ្ឌ Champions League

ចែករំលែក៖

លោក Xavi បាននិយាយថា ក្រុម Barcelona របស់គាត់បានរងអយុត្តិធម៌បន្ទាប់ពីការចាញ់ នៅទឹកដីក្រុម Inter Milan បានធ្វើឱ្យពួកគេស្ថិតក្នុងគ្រោះថ្នាក់នៃការធ្លាក់ចេញពីវគ្គបន្តបន្ទាប់គ្នាជាលើកទី២នៅក្នុងក្របខ័ណ្ឌ Champions League

គ្រាប់បាល់១គ្រាប់របស់កីឡាករ Hakan Calhanoglu នៅក្នុងចុងតង់ទីមួយបានធ្វើឱ្យ Inter ទទួលជ័យជម្នះលើក្រុមBarcelona ហើយក្រុម Barcelona ក៏មានឱកាសរកបាន១គ្រាប់ដែរ នៅពេល Pedri ស៊ុតបញ្ចូលទីក្នុងតង់ទី២ ប៉ុន្តែវាត្រូវបានអាជ្ញាកណ្តាលឆែកមើលវីដេអូជំនួយការក៏សម្រេចមិនឲ្យគ្រាប់បាល់បញ្ចូលទីតែម្តង។

ការចាញ់ធ្វើឱ្យ Barcelona ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងពូល C ដោយតាមពីក្រោយ Inter Milan ២ពិន្ទុ។ វាជារាត្រីនៃភាពចម្រូងចម្រាសនៅឯកីឡដ្ឋាន San Siro ពីការសម្រេចចិត្តរបស់ VAR ដែលជាឧប្បត្តិហេតុដ៏គួរឱ្យកត់សម្គាល់កើតឡើងនៅពេលដែល Pedri បានតាមស្មើនៅនាទី៦៧បន្ទាប់ពីអ្នកចាំទី Andre Onana ជួយសង្គ្រោះមិនបាន។

ទោះជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធ Barcelona កីឡាករ Fati បានលើកដៃរបស់គាត់ហើយបាល់ត្រូវ ម្រាមដៃ ហើយពេលនោះគ្រាប់បាល់ត្រូវបានច្រានចោលតាមរយៈ VAR ហើយអ្នកចាត់ការក្លិប Barcelona លោក Xavi ត្រូវបានប្រតិកម្មទៅកាន់អាជ្ញាកណ្តាល។

លោក Xavi បាននិយាយថាអាជ្ញាកណ្តាលគួរតែនៅក្រៅទីនេះដើម្បីពន្យល់ពីមូលហេតុដែលគាត់ធ្វើការសម្រេចចិត្តទាំងនេះប្រសិនបើគាត់ធ្វើខុសឬអត់។ ថ្ងៃនេះខ្ញុំពិតជាមិនសប្បាយចិត្ត ខ្ញុំមានអារម្មណ៍ថាមានភាពអយុត្តិធម៌ពិតប្រាកដ

បរាជ័យនេះបានធ្វើឲ្យក្រុម Barcelona ឈរក្នុងចំណាត់ថ្នាក់លេខ៣ មាន៣ពិន្ទុប៉ុណ្ណោះ ខណៈដែលក្រុម Bayern Munich ឈរចំណាត់ថ្នាក់លេខ១មាន៩ពិន្ទុពេញ, ក្រុម Inter Milan ឈរចំណាត់ថ្នាក់លេខ៣ មាន៦ពិន្ទុ និងក្រុមបាតតារាង Viktoria Plzen ឈរចំណាត់ថ្នាក់លេខ៤ ពូល C ក្នុង៣ប្រកួតគ្រប់គ្នា (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print