ខេត្តកំពង់ចាម : យោងតាមកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសប្រណាំងទូក និងដោយបានទទួលការឯកភាពជា គោលការណ៍ពី លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការរៀបចំក្នុង ពិធីប្រណាំងទូកថ្នាក់ខេត្ត រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សម្តេច អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សាធារណៈជន ព្រមទាំង គណៈកម្មការទូក អាជ្ញាធរ ស្រុក-ក្រុង និងប្រធានដឹកនាំទូកង និងទូកខ្នាតអន្តរជាតិ ដែលមានបំណងដាក់ពាក្យសុំចូលរួមប្រណាំង ទូកទាំងអស់ មេត្តាជ្រាបថា៖ អនុគណៈកម្មការបច្ចេកទេសប្រណាំងទូក នៅតែបន្តទទួលពាក្យ ស្នើសុំចូល រួមប្រណាំងទូក នៅក្រុងកំពង់ចាម រហូតដល់ ម៉ោង៥.០០នាទីល្ងាច ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដោយ ត្រូវមកបំពេញបែបបទ តាមរយៈអាជ្ញាធរស្រុក-ក្រុង និងមកដាក់ពាក្យសុំចូលរួមប្រណាំងទូក នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម រៀងរាល់ម៉ោងធ្វើការ ។ ចំពោះកិច្ចប្រជុំវិញក្រុមការងារបច្ចេកទេស ប្រណាំងទូក គឺតម្រូវឲ្យទូក និងកំលាំងអុំទូក ដែលចូលរួមប្រណាំងទាំងអស់ត្រូវមានវត្តមាន នៅម៉ោង ១៥.០០នាទីរសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ នៅមុខវេទិកាប្រារព្ធពិធី ដើម្បីប្រជុំណែនាំការ ប្រណាំងទូក។ រហូតដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១១.០០នាទីព្រឹក គ្រប់ទូកទាំងអស់ត្រូវ អំ ឡើងទៅជួបជុំគ្នានៅដើមទីចេញដំណើរ ដែលមានក្រុមការងារនៅចាំផ្គូផ្គងទូក ហើយដល់ម៉ោង១២.០០នាទី នឹងចាប់ផ្ដើមដំណើរការការប្រណាំងទូកជាផ្លូវការតែម្ដង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សម្តេច អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី លោក លោកស្រី សាធារណៈជន ព្រមទាំងគណៈកម្មការទូក អាជ្ញាធរស្រុក-ក្រុង និង ប្រធានដឹកនាំទូក ង និងទូកខ្នាតអន្តរជាតិ និងកីឡាករអុំទូក ព្រមទាំសាធារណៈជនទាំងអស់ សូមចូលរួម អបអរ ក្នុងពិធីប្រណាំងទូកនៅក្រុងកំពង់ចាម ដោយក្តីសប្បាយរីករាយ៕
ដោយ : សហការី