លោក Giovanni Van Bronckhorst គ្រូបង្វឹកក្រុម Rangers បាននិយាយកាលពីថ្ងៃអង្គារថា ក្រុម Rangers និងក្រុមជម្រើសជាតិវែលនឹងគ្មានខ្សែបម្រើកណ្តាល Tom Lawrence រហូតដល់ការប្រកួត World Cup ចប់ដោយសាររបួសជាថ្មី។
គ្រូបង្វឹករូបនេះបានបន្តថា Lawrence បានជាសះស្បើយពីរបួសក្នុងការប្រកួតលីកជាមួយក្រុម Ross County កាលពីខែសីហាប៉ុន្តែបានរងរបួសជាថ្មីក្នុងការហ្វឹកហាត់ក្នុងសប្តាហ៍នេះ ។
លោក Van Bronckhorst បាននិយាយមុនការប្រកួតរបស់ Rangers នៅ Champions League ក្នុងទឹកដី Liverpool កាលពីថ្ងៃអង្គារថា “យើងត្រូវរង់ចាំដើម្បីមើល រយៈពេលដែលគាត់នឹងចេញ ប៉ុន្តែខ្ញុំគិតថាវានឹងមានរយៈពេលយូរជាងនេះ” ។
លោក បាន បន្ថែម ថា “Lawrence ទំនង ជា ត្រូវ ការ ច្រើន ខែ មិន មែន ប៉ុន្មាន សប្តាហ៍ ដើម្បីចប់នោះទេ។ យើងនៅតែធ្វើរោគវិនិច្ឆ័យរបួសរបស់គាត់ ប៉ុន្តែខ្ញុំមិនគិតថាយើងនឹងឲ្យគាត់ត្រលប់មកវិញមុនការប្រកួត World Cup នោះទេ“។
ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតានឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ។ សម្រាប់ក្រុមជម្រើសជាតិវែលនឹងត្រូវប្រកួតបើកឆាកក្នុងពូល B ជាមួយក្រុមជម្រើសជាតិសហរដ្ឋអាមេរិកនៅថ្ងៃទី២២ ខែវិច្ឆិកាខាងមុខ ៕ (រូបភាព ៖ Reuters/CNA)