ផ្លែក្រូចភ្លា ឬក្រូចល្វីង​ មិនត្រឹមតែ​ជាគ្រឿងទេស គេក៏អាចធាចយកមកកក់សក់ បំបាត់ក្លឹនក្លៀក និងគ្រឿងផ្សំធ្វើសាប៊ូ

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី០៦​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ដោយដកស្រង់ចេញពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា ផ្លែក្រូចភ្លា ឬក្រូចល្វីង (Bigarade, bitter orange) ជាប្រភេទបែកមែកសាខា មានកម្ពស់២-១០ម។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ នៅលើតួដើម និងមែកមានបន្លាប្រវែង៨.សង់ទីម៉ែត្រ​ ដុះនៅគល់ទងស្លឹក។ ស្លឹកមូលទ្រវែងរួចតូចនៅគល់ហើយស្រួចចុង គែមស្លឹកមានធ្មេញតូចៗ ។ ផ្កាពណ៌សអោល ឬ២-៣ចាកញ្ចុំ (fascicle) នៅគល់ទងស្លឹក ត្របកផ្កា៥ជាប់គ្នាជាបំពង់ ស្រទាប់ផ្កា៥ពណ៌ស កេសរឈ្មោល២០-២៥ មានទងពណ៌សជាប់គ្នាជាបាច់។

ប្រភពដដែលបន្តថា​ ផ្លែជាដុំមូល (globose) ហើយច្រើនតែសំប៉ែតខាងលើ (oblate) សាច់ក្នុង (sarcocarp) មាន១០-១៣ក្លែប និងមានគ្រាប់ច្រើន។ បន្តពូជដោយគ្រាប់ ផ្កា ស្លឹក និងសម្បកផ្លែមានក្រពេញប្រេង សំខាន់ៗច្រើនហើយក្រអូប។ផ្លែទុំមានរសជាតិជូរ ឬផ្អែមឡមៗ និងល្វីង គេអាចបរិភោគបាន។ ដុះស្ទើគ្រប់ទីកន្លែងនៅប្រទេសកម្ពុជា នៅតំបន់ក្តៅ មានដីល្បប់ហើយសើម។

...

សូមបញ្ជាក់ថា​ ផ្លែក្រូចភ្លា ឬក្រូចល្វីង​ ការប្រើប្រាស់បាន ជាគ្រឿងទេស ផ្សេងៗ៖​ គ្រឿងទេស ធ្វើជាម្ជូរក្នុងភ្លាសាច់គោ ភ្លាសាច់ត្រី ជ្រក់។ល។​ និងផ្សេងៗទៀត គេធាចយកមកកក់សក់ បំបាត់ក្លឹនក្លៀក និងគ្រឿងផ្សំធ្វើសាប៊ូ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print