រដ្ឋាភិបាលរបស់ប្រធានាធិបតី អាមេរិក លោកបៃឌិន បានបើកយុទ្ធនាការដាក់គំនាបដើម្បីរារាំង សម្ព័ន្ធមិត្តនៅតំបន់មជ្ឈិមបូព៌ាកុំឱ្យកាត់បន្ថយការផលិតប្រេងដែលអាចប៉ះពាល់ដល់តម្លៃប្រេងនៅលើពិភពលោក។ ប៉ុន្តែការខិតខំរបស់អាមេរិកត្រូវបរាជ័យ ។
ក្រោយកិច្ចប្រជុំនៅថ្ងៃទី៥ខែតុលា អង្គការ OPEC+ បានសម្រេចដោយឯកភាពគ្នាកាត់បន្ថយការផលិតប្រេងដើម្បីជួយឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់ ។ ការសម្រេចខាងលើនឹងធ្វើឱ្យតម្លៃប្រេងនៅអាមេរិកកើនឡើងខ្ពស់ ។ ទាំងនោះគឺជាគំនាបយ៉ាងធំធេងខណៈដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅសល់តែ៥សប្តាហ៍ទៀតប៉ុណ្ណោះ។
នៅព្រឹកថ្ងៃទី៥ ខែតុលា អង្គការ OPEC+ បានជួបប្រជុំគ្នានៅទីក្រុង Vienna ហើយបានព្រមព្រៀងគ្នា កាត់បន្ថយទិន្នផលប្រេងច្រើនជាកម្រិតដែលសេតវិមានអាមេរិកបារម្ភ គឺ២លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី១១ខែតុលា។ បណ្តារដ្ឋមន្ត្រីការបរទេសបណ្តាប្រទេសសមាជិក OPEC+ បានលើកឡើងថា នេះជាការចាំបាច់ក្នុងពេលមានការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក និងទីផ្សារថាមពលប្រេង។
ចំពោះប្រធានាធិបតីអាមេរិក ការកាត់បន្ថយការបូមប្រេងនាពេលនេះ អាចនឹងបង្កឱ្យមានស្ថានភាពកាន់តែអាក្រក់ ។ ជាច្រើនខែកន្លងមករដ្ឋាភិបាលអាមរិកបានខិតខំដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយសារតែតម្លៃថាមពលប្រេងឡើងថ្លៃ បន្ទាប់ពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ៕ ដោយធីរីណា
រូបថត :Reuters
រូបថត : TTXVN-VNA