ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី០៦ ខែតុលា ឆ្នាំ២០២២នេះថា៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន៣១នាក់(ស្រី៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១០ករណីទូទាំងប្រទេស នៅថ្ងៃទី០៦ ខែតុលានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣១នាក់ រួមមាន៖ជួញដូរ ៨ករណី ឃាត់មនុស្ស ២៥នាក់(ស្រី៦នាក់ ,ប្រើប្រាស់ ២ករណី ឃាត់មនុស្ស ៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ៥,៩៤ក្រាម និង២៩កញ្ចប់តូច និងមេតំហ្វេតាមីន(wy)ស្មេីនិង០,៣៣ក្រាម ។
លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៤អង្គភាព
១ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
២ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ស្រី ៤នាក់ ចាប់យកIce ៣,១៧ក្រាម។
៣ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យកIce ២៩កញ្ចប់តូច។
៤ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៣៣ក្រាម និងWy ០,៣៣ក្រាម។
ដោយឡែកអង្គភាពកងរាជអាវុធហត្ថខេត្តចំនួន ២អង្គភាព៖
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,១៧ក្រាម ។
២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,២៧ក្រាម ៕ដោយ៖សហការី