ព្រះមហាក្សត្រថៃនិងមហេសី យាងសួរសុខទុក្ខជនរងគ្រោះដោយសារការបាញ់ប្រហារនៅមជ្ឈមណ្ឌលថែទាំកុមារ

ចែករំលែក៖

ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងអគ្គមេហេសី នឹងយាងទៅកាន់ Udon Thani នៅយប់ថ្ងៃទី៧ខែតុលានេះ និងទៅកាន់មន្ទីរពេទ្យនៅតំបន់ Nong Bua Lam Phu និង Udon Thani ដើម្បីសួរសុខទុក្ខជនរងគ្រោះដោយការបាញ់ប្រហារនៅល្ងាចថ្ងៃទី៦ខែតុលាបណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់៣៨ នាក់ ក្នុងនោះមានកុមារ២៤នាក់។

ក្នុងហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយនៅភាគឦសាននៃប្រទេសថៃ បន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយកាំភ្លើងនិងកាំបិតបានសម្រុកចូលវាយប្រហារលើ មជ្ឈមណ្ឌលមើលថែទាំកុមារមួយកន្លែង ស្ថិតនៅខេត្តណងបួលាំភូ (Nong Bua Lamphu)។
ជនសង្ស័យត្រូវបានប៉ូលិសកំណត់អត្តសញ្ញាថាមានឈ្មោះ Panya Khamrab មានអាយុ៣៤ឆ្នាំ។ ខ្មាន់កាំភ្លើងរូបនេះធ្លាប់ជាអតីតមន្ត្រីប៉ូលិសម្នាក់ដែលត្រូវបានបណ្ដេញចេញពីតួនាទីកាលពីឆ្នាំ២០២១ ដោយសារប្រើប្រាស់គ្រឿងញៀន។ ក្រោយមកខ្មាន់កាំភ្លើងរូបនេះបាញ់សម្លាប់ប្រពន្ធនិងកូន ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ក្នុងពេលនេះដែរ រដ្ឋាភិបាលថៃ នៅថ្ងៃសុក្រនេះបានបង្ហូតទង់ជាតិមកនៅត្រឹមពាក់កណ្ដាលដងដើម្បីជាការកាន់ទុក្ខដល់ជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារ និងវាយប្រហារដោយកំាបិត នៅឯមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែងស្ថិតនៅភាគឦសាននៃប្រទេស៕

...

រូប​ថត​ :​TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print