ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនប្រកាន់ស្តាំ, មិនគោរពសិទ្ធិ, កត្តាយាន, ប្រជែង, ស្រវឹង និងបត់មិនប្រយ័ត្ន។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីអាយុជីវិតរបស់អ្នក និងអ្នកដទៃ ។ ពិសេសការបើកបរ ត្រូវមានការអព្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យសង្គមមួយដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ពោរពេញទៅដោយប្រជាពលរដ្ឋល្អ ដោយសារប្រទេសជាតិយើងគ្រប់គ្រងដោយច្បាប់ ដូច្នេះចូលរួមគោរពច្បាប់ទាំងអស់គ្នា ៕
...
ដោយ ; សិលា