លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តឆ្លើយទៅ VOD ដែលគាត់មិនអស់ចិត្ត រឿងថតគេអាចប៉ះពាល់សិទ្ធិបុគ្គល

ចែករំលែក៖

ភ្នំពេញ : បន្តឆ្លើយទៅ VOD ដែលគាត់មិនអស់ចិត្ត រឿងថតគេអាចប៉ះពាល់សិទ្ធិបុគ្គល និង រឿង ខ្ញុំសរសេររឿងកំសាន្តច្រើនពេក ។ នេះជាប្រសាសន៍ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើ facebook ផ្លូវការ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានថ្លែងបន្តថា, ខ្ញុំអត់មានបង្ហាញមុខអ្នកណាម្នាក់ទេនៅក្នុងរូបនេះ លើកលែងតែរូបអ្នកផ្សាយស្រាបៀរ ដែលស្ម័គ្រចិត្តបង្ហាញមុខ ។ អ្នករិះគន់រឿងខ្ញុំសរសេរកំសាន្ត ពិតជាអ្នកខ្ជិលអានអ្វីដែលខ្ញុំសរសេរនៅលើអាខោនខ្ញុំហើយ ។ គួរឧស្សាហ៍បន្តិចទៅ ។
លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា, ខ្ញុំសរសេរថា អាខោនខ្ញុំសំរាប់ទាក់ទងមិត្តភក្តិ សាកសួរសុខទុក្ខគ្នា លេងសើចសប្បាយជាមួយគ្នា ផ្លាស់ប្តូរព័ត៌មាន ( ទាំងព័ត៌មានមានប្រយោជន៍ និង ទាំងព័ត៌មានអត់ប្រយោជន៍ ) ហើយហាមប្រើសម្តីអសុរស ហាមប្រមាថ ហាមបូសក្លៀក ( No arrogances) ។ ហើយមួយចំនួនចូលមកផ្ទះខ្ញុំដោយមិនបានទទួលការអញ្ជើញផងទេ ៕

...


ដោយ ; សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print