ខេត្តព្រះសីហនុ : ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណៈសម្រាប់បងប្អូនគ្រប់រូប និងសូមចូលរួមថែរក្សាការពារទាំងអស់គ្នា ជាពិសេសគឺ អនាម័យ និងបរិស្ថានស្អាត ។ អាជ្ញាធរ សមត្ថកិច្ច សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អរគុណចំពោះភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិ ដែលបានអញ្ជើញមកកាន់ទឹកដីខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា, ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ដ៏វិសេសវិសាលប្រកបដោយធនធានសេដ្ឋកិច្ច និងធម្មជាតិពិតៗ ជាពិសេស កោះ ឆ្នេរ សមុទ្រ ធនធានបាទសមុទ្រ និងកំពង់ផែទេសចរណ៍ដែលជាគោលដៅទេសចរណ៍ធុរៈកិច្ច និងលំហែកាយវិសមកាល រួមទាំងជាគោលដៅទីក្រុងទេសចរណ៍ទំនើប ឆ្លៀតវៃថ្មីនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។
អ្វីៗដែលបានអភិវឌ្ឍន៍ រីកចម្រើន អាស្រ័យលើប្រទេសជាតិយើងមាន សន្តិភាព ដូច្នេះប្រជាពលរដ្ឋជាភ្ញៀវជាតិ អន្តរជាតិ បានមកកម្សាន្តនៅទីនេះ ដោយសារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម មាន សន្តិភាព ពេញលេញ ជាមួយគ្នានេះ យើងមិនភ្លេចទេ ពាក្យថា :
• អរគុណសន្តិភាព
• អរគុណនយោបាយឈ្នះ ឈ្នះ
• ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
កម្ពុជាមានផ្លូវល្បឿនលឿន បម្រើអោយវិស័យ គមនាគមន៍ ទេសចរណ៍ សេដ្ឋកិច្ចជាតិ ហើយប្រជាពលរដ្ឋ បានបើកឆ្លងកាត់ ត្រេកអរ សប្បាយ លក្ខណៈគ្រួសារ និងបង្ហោះ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ព្រោងព្រាត គួរអោយចាប់អារម្មណ៍បំផុត ។
សូមជម្រាបជូនថា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ជាផ្លូវខ្សែថ្មីមានប្រវែង១៨៧,០៥គីឡូម៉ែត្រ តភ្ជាប់រាជធានី-ខេត្ត រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ៕
ដោយ : សិលា