ភ្នំពេញ : នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១០០ គ្រួសារ មកពីសង្កាត់បឹងសាឡាង ក្នុងកម្មវិធី “ចង្រ្កានសប្បុរសលើកទី ១៤”។
សូមបញ្ជាក់ថា, កម្មវិធីនេះ ដំណើការទៅបានក្រោមជំនួយឧបត្ថម្ភ ដោយ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកម្មវិធីចង្ក្រានសប្បុរស និងលោកស្រី ឈីវ ភិរម្យ រួម សប្បុរសជនជាច្រើនទៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក នៅសាលាបឋមសិក្សាបឹងសាឡាង ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។
សូមជម្រាបថា, ក្នុងឱកាសនោះដែរ ក៏មានរបាយការណ៍ស្ថានភាពរបស់រដ្ឋបាលសង្កាត់បឹងសាឡាង ដោយ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោកផងដែរ។
មតិ លោក លី ច័ន្ធតុលា បានលើកឡើងពី គោលបំណងនៃកម្មវិធី ជូន លោកកិត្តិនីតិកោសលបណ្ឌិត និងអង្គពិធី រួមជាមួយសារសំខាន់ចំនួន៣ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់បឹងសាឡាងគឺ:
១-ឲ្យមាតាបិតាគ្រប់ត្រូវបញ្ជូនកូន ចៅទៅចូលរៀនឲ្យបានគ្រប់គ្រប់ៗគ្នា
២-អរគុណសន្តិភាព អរគុណសម្តេចតេជោ
៣-និងធ្វើការចែករំលែកបន្តដល់អ្នកដែលខ្វះខាតជាងខ្លួន។
ថ្លែងក្នុងឱកាសនោះ លោកកិត្តិនីតិកោសលបណ្ឌិត បានថ្លែងអំណរគុណ ចំពោះ ,
១) លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកម្មវិធី “ចង្រ្កានសប្បុរសលើកទី១៤”
២)សប្បុរសជនដែលបានចែកក្តីស្រលាញ់តាមរយៈការចូលរួមដ៏តម្លៃក្នុងកម្មវិធីនេះ
និង ៣) ជាពិសេសអាជ្ញាធរមូលដ្ឋានដែលតែងតែយកចិត្តទុកនឹងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ មិនតែប៉ុណ្ណោះ លោកកិត្តិនីតិកោសលបណ្ឌិត ក៏បានលើកឡើង ពីគុណតម្លៃស្នូលដ៏មានសារៈសំខាន់ ចំពោះសិល្បៈនៃការចែករំលែក ដែលនាំឱ្យសង្គមមួយពោពេញដោយការចែករំលែក តាមរយៈការបណ្តុះផ្នត់គំនិតចេះជួយគ្នាទៅវិញទៅមក ឱ្យមានចិត្តជ្រះថ្លា ក្តីមេត្តា និងមានបេះដូងដូចគ្នា ចេះស្រលាញ់ ចេះចែករំលែក។
ប្រសាសន៍ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង “ក្តីស្រលាញ់របស់បងប្អួនប្រជាពលរដ្ឋជូនចំពោះអាជ្ញាធរមូលដ្ឋាន ប្រៀបដូចក្តីស្រលាញ់ជូនចំពោះសម្តេចតេជោ”៕
ដោយ : សហការី