សម្តេចតេជោ ហ៊ុនសែន : អបអរសាទរថ្ងៃកំណើតចៅប្រុសទី២០ ដែលមានអាយុ ៥ឆ្នាំនៅថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, សម្ដេចគឺជាអ្នកជ្រើសរើសឈ្មោះដាក់ឲ្យកូននិងចៅ ស្ទើរតែពាក់កណ្ដាល។ ការនេះហើយធ្វើឲ្យសម្ដេចងាយចងចាំឈ្មោះរបស់ពួកគេ។ ប៉ុន្តែសម្តេចមិនសូវចាំ ឆ្នាំថ្ងៃខែ។

តាមរយៈការបង្ហោះលើហ្វេសបុកផេកផ្លូវការ របស់សម្ដេចនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោបានអបអរសាទរថ្ងៃកំណើតចៅប្រុសទី២០ ដែលមានអាយុ ៥ឆ្នាំនៅថ្ងៃនេះ ដោយអមនូវសំណេរថា៖ «ចៅប្រុសទី២០ ខួបកំណើតគម្រប់៥ឆ្នាំ នៅថ្ងៃនេះ។ កូននិងចៅច្រើនពេកចាំថ្ងៃខែឆ្នាំកំណើតមិនអស់ទេតែចាំឈ្មោះច្បាស់ព្រោះប្រហែលជាងពាក់កណ្តាលនៃចៅ និងកូនទាំងអស់ខ្ញុំជាអ្នកដាក់ឈ្មោះឲ្យពួកគេ»។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានបុត្រា បុត្រី ចំនួន ៥នាក់ និងមានចៅបង្កើតចំនួន ២២នាក់។ ។
កាលពីម្សិលមុិញ សម្តេចតេជោ ហ៊ុនសែន បានបង្ហោះរូបស្រីទី២១ និងចៅស្រីទី២២ ដោយសម្តេចមានប្រសាសន៍ថា, ចៅស្រីទី២១និងចៅស្រីទី២២ជួបគ្នាទៀតហើយ។
ម្នាក់និយាយច្រើនម្នាក់មិនទាន់ចេះនិយាយតែគេចេះលេងជាមួយគ្នាបាន។
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបង្ហោះរូបកូនប្រុសពៅ លើផេកផ្លូវការ ហើយសរសេរយ៉ាងខ្លីថា, (រីករាយថ្ងៃខួបកំណើត ៥ឆ្នាំ កូនប្រុសជាទីស្រលាញ់ 🥰
Happy 5th Birthday to my lovely boy 🥰) ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print