កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សាសង្ស័យមានបង្កប់ល្បែងស៊ីសង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានចុះត្រួតពិនិត្យ។ទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា ដែលមានការសង្ស័យថាមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនៅទីនោះ។ ក៏ប៉ុន្តែពេលចុះត្រួតពិនិត្យមិនមានអ្វីជាវត្ថុតាងសង្ស័យជាប់ពាក់ព័ន្ធនិងល្បែងស៊ីសងនោះឡើយ។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៩ និង ៣០ នាទីព្រឹក ថ្ងៃទី០៩ ខែតុលាឆ្នាំ ២០២២ ដែលដឹកនាំផ្ទាល់ដោយ លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែក ផ្លាហ្សា ដែលស្ថិតនៅផ្លូវលេខ ៤៦៦ ភូមិ ០៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមមន្ត្រីសាលាខណ្ឌចំការមនបានឲ្យដឹងថាមុនឈានដល់ការចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែក ផ្លាហ្សា នេះដោយមានការផ្ដល់ព័ត៌មានមកថាក្នុងទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលផ្ទុយពីអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានដឹកនាំកម្លាំងចុះត្រួតពិនិត្យជាក់ស្ដែង មិនឃើញមានអ្វីដូចដែលការផ្ដល់ព័ត៌មានមកនោះឡើយ។ ដោយជាន់នីមួយៗក្នុងអាគារផ្សារបឹងត្របែកផ្លាហ្សា សង្កេតឃើញ ជាន់ក្រោមដីជាចំណតម៉ូតូ , ជាន់ផ្ទាល់ដីជាកន្លែងសម្រាប់បងប្អូនអាជីវករលក់ដូរធម្មតា, ជាន់ទី១ ជាស្នាក់ការរបស់ផ្សារ. ជួលជាការិយាល័យចំនួន ០៤បន្ទប់ និងផ្នែកកណ្ដាលជាលំហ , ជាន់ទី០២ និងជាន់ទី០៣ ជាចំណតរថយន្ត និង ជាន់ទី៤ ជាទីតាំងខារ៉ាអូខេមានចំនួន ១៧ បន្ទប់ និងបន្ទប់សម្រាប់បុគ្គលិកស្នាក់នៅចំនួន ១៣ បន្ទប់។ បន្ទាប់មកមន្ត្រីជំនាញបានត្រួតពិនិត្យអាជីវកម្មទីតាំងខារ៉ាអូខេឃើញថាមានអាជ្ញាប័ណ្ណទេសចរណ៍ និងវិញ្ញាបនប័ត្រ ចុះបញ្ជីត្រឹមត្រូវ។

...

ជាចុងក្រោយអាជ្ញាធរខណ្ឌចំការមនបានធ្វើការណែនាំដល់ម្ចាស់ទីតាំងផ្សារបឹងត្របែកផ្លាហ្សាហាមមិនឱ្យមានការធ្វើអាជីវកម្មល្បែងស៊ីសង់ខុសច្បាប់គ្រប់ប្រភេទ ក្នុងករណីមិនស្ដាប់ការណែនាំអាជ្ញាធរនិងចុះបិទអាជីវកម្មតែម្ដង។តែតំណាងម្ចាស់ទីតាំងខារ៉ាអូខេនិងតំណាងម្ចាស់ផ្សារបានឯកភាពតាមការណែនាំរបស់អាជ្ញាធរខណ្ឌចំការមន៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print