ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ត្រៀមចូលរួមប្រកួតបាញ់កាំភ្លើងដៃ (AARM អាស៊ាន) នៅប្រទេសវៀតណាម ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលផ្តាំផ្ញើជាមួយ ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ចំនួន០៤នាក់ ដែលបានទទួលការអនុញ្ញាតពីនាយឧត្តនសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅចូលរួមក្នុងកម្មវិធីប្រកួតបាញ់កាំភ្លើងដៃ (AARM អាស៊ាន) នៅប្រទេសវៀតណាម ដែលមុនពេលប្រកួត ក្រុមបាញ់កាំភ្លើងដៃទាំង ០៤នាក់នេះ ត្រូវទៅហ្វឹកហាត់សមដៃត្រៀមនៅប្រទេសវៀតណាម ជាមុនរយៈពេល១ខែ។

នាឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងអំណោយបន្ថែមរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានថវិកា និងសម្ភារៈជាច្រើនមុខ ជូនដល់ក្រុមបាញ់កាំភ្លើងទាំង០៤នាក់ ជាចំណងដៃមុនចេញដំណើរ និងបានជូនពរសូមឲ្យក្រុមបាញ់កាំភ្លើងទាំងអស់ចេញទៅប្រកួតប្រកបដោយសុវត្ថិភាព និងទទួលបានចំណាត់ថ្នាក់ល្អនាំយកកិត្តិយសមកជូនប្រទេសកម្ពុជាវិញ ផងដែរ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print