កិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ក្នុងឆ្នាំ២០២១ និងទិសដៅបន្ត

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) មានរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP) សម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាពដឹកនាំរបស់ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ.ក.។

សូមបញ្ជាក់ថា, កិច្ចប្រជុំនេះក៏មានវត្តមានចូលរួមរបស់លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) និងវត្តមានចូលរួមពីសំណាក់  លោក លោកស្រី ទទួលបន្ទុកការងារ IDP ប្រចាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងលេខាធិការដ្ឋានដឹកនាំនិងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP នៃ ក.អ.ក. សរុបចំនួនប្រមាណ ១០០រូប ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print