ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស្ទូចដឹកដែកមួយគ្រឿងសង្ស័យដឹកដែកធ្ងន់ពេកហើយបើកបរក្នុងល្បឿនលឿនផងនោះ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងសង្កត់រថយន្តកុងតឺនមួយគ្រឿងរងការខូចខាត។
ហេតុការនេះបង្កការភ្ញាក់ផ្អើលការពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីចោមចៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តស្ទូចដឹកដែកមួយគ្រឿងម៉ាកហីយិនដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D 3166បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីចោមចៅក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុសង្ស័យតែរថយន្តដឹកដែកធ្ងន់ពេកហើយល្បឿនលឿនផងនោះ ស្រាប់តែក្រឡាប់ផ្ងាជើងធ្លាក់ដែកថ្នាំងអំពៅសង្កត់ចំរថយន្តសណ្ដោងទូកុងទឺន័រមួយគ្រឿងម៉ាកNISSAN DIESEKពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 3A 2796ដែលធ្វើដំណើរស្របពីគ្នា បណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ និងបានធ្វើការត្រួតពិនិត្យ ឃើញថាមិនមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋនោះទេ ទើបឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តស្ទូចដឹកដែក សងថ្លៃខូចខាតទៅរថយន្តសណ្ដោងទូកុងតឺន័រ ដើម្បីបញ្ចប់រឿង រួចបានទំនាក់ទំនងទៅរថយន្តស្ទូចមកស្ទូចរថយន្តយកទៅធ្វើការជួសជុលដោយខ្លួនឯង។ដោយនិនសុភ័ស្ត