ភ្នំពេញ៖ ថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធទី១២ ខែតុលា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា៖ សូមអានសេចក្តីប្រកាស់ព័ត៌មានដោយមេធាវីបារាំងថ្ងៃ១១តុលា២០២២ទាំងជាភាសាបារាំងនិងបកប្រែក្រៅផ្លូវការជាភាសាខ្មែរ។
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្ដីប្រកាសព័ត៌មាន មានដូចខាងក្រោម៖
សភាជំនុំជម្រះទី១៧ នៃសាលាដំបូងទីក្រុងប៉ារីស បានសម្រេចនៅក្នុងសាលក្រមចុះថ្ងៃ ទី១០ ខែតុលា ឆ្នាំ២០២២ ថា ការលើកឡើង ដែល សម រង្ស៊ី មិនបានជំទាស់តវ៉ា ថា ជាការបរិហារកេរ្ដិ៍។
“ការចោទប្រកាន់ថាលោកហ៊ុន សែន ជាអ្នកបង្គាប់បញ្ញាឲ្យមានការធ្វើឃាតដែលមាន ចរិតនយោបាយទាំង២ករណី ខាងលើ និង ថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើ ឃាតនេះ គឺជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី (លោក ហ៊ុន សែន) (…)
ដូច្នេះ ការនិយាយចោទប្រកាន់នេះ ត្រូវចាត់ទុកថាជាការបរិហាកេរ្តិ៍លោក ហ៊ុន សែន (…)
ចំពោះការពន្យល់ និងឯកសារដែលផ្តល់ដោយលោក សម រង្ស៊ី សាលាដំបូងយល់ឃើញ ថា ការពន្យល់ និងឯកសារ “ពុំមានធាតុផ្សំជាក់លាក់ណាមួយបង្ហាញគាំទ្រការអះអាង របស់ សម រង្ស៊ី ថា មូលហេតុនៃឧប្បទ្ទវហេតុ គឺដោយសារការបំផ្ទុះគ្រាប់បែកៗ។
ច្បាស់ជាងនេះទៅទៀត សាលាដំបូង បានកត់សំគាល់ថា ៖
“(…)អត្ថបទសារព័ត៌មានដែលផ្សព្វផ្សាយថា ឧទ្ធម្ភាគចក្រមានប្រព័ន្ធការពាររន្ទះ ដែល ការសន្មត់នេះចង់សំដៅថា ឧទ្ធម្ភាគចក្រ ដែល ហុក ឡង់ឌី ជិះ មានប្រព័ន្ធការពាររន្ទះ ដូចគ្ន មានលក្ខណៈទូទៅខ្លាំងពេក មិនអាចយកមកបញ្ជាក់ ឬ បដិសេធ ការអះអាង របស់អាជ្ញាធរកម្ពុជា ចំពោះឧបទ្ទវហេតុមួយនេះទេ។ លើសពីនេះទៀត ទោះបីជាជនជាប់ ចោទ (សម រង្ស៊ី) បានលើកឡើង ទាំងនៅក្នុងពេលសវនាការ និងនៅក្នុងពាក្យសម្តី ដែលត្រូវបានតុលាការចោទប្រកាន់ ថាខ្លួនបាននិយាយចោទប្រកាន់ដោយយោងទៅលើ ការប្រកាសរបស់អ្នកជំនាញផ្នែកយន្តហោះក៏ដោយ ប៉ុន្តែ តុលាការ កត់សម្គាល់ថា ជនជាប់ចោទ (សម រង្ស៊ី) មិនបានផ្តល់នូវការបញ្ជាក់ឬកោសល្យវិច្ច័យណាមួយឲ្យបាន ច្បាស់ នាពេលសវនាការនោះទេ។
ចុងក្រោយ ការផ្តល់ជូនមកតុលាការនូវរូបថតដែលមានគុណភាពមិនច្បាស់អំពីបំណែក នៃឧត្ថម្ភាគចក្រ មិនអាចបង្ហាញបានថាការធ្លាក់បាក់បែកឧត្ថម្ភាគចក្រនោះ គឺកើតចេញពី ការផ្ទុះគ្រាប់បែក ជាជាងការធ្លាក់ធម្មតានោះឡើយ បើមិនមានរបាយការណ៍ជំនាញមក សំអាង។
(…)
យោងលើមូលហេតុទាំងអស់ខាងលើ ចៅក្រមសាលាដំបូង បានចាត់ទុកថា មូលដ្ឋានអង្គ ហេតុទាក់ទងគ្នានៃការនិយាយចោទប្រកាន់(របស់ សម រង្សី) មានលក្ខណៈ “ខ្សោយ” ដែលវាផ្ទុយយ៉ាងខ្លាំងនឹង ការនិយាយចោទប្រកាន់មួយដែលមិនអាចទុកឲ្យមានការ សង្ស័យណាមួយ អំពីការពាក់ព័ន្ធដោយសន្មតលើលោក ហ៊ុន សែន នៅក្នុងការធ្វើឃាត លោក ហុក ឡងឌីនោះទេ។
ហេតុដូច្នេះ សាលាដំបូងបានវិន្និច្ឆ័យយ៉ាងច្បាស់ថា ការចោទប្រកាន់របស់ សម រង្សី ពុំមានមូលដ្ឋាន និងអំណះអំណាង បញ្ជាក់ច្បាស់លាស់នោះឡើយ។
តុលាការ បានចាត់ទុកថា សម រង្ស៊ី មានមូលដ្ឋានអង្គហេតុ ”តិចតួចបំផុត” ក្នុងការគាំ ទ្រការចោទប្រកាន់របស់ខ្លួន។ ត្រង់ចំណុចនេះ តាមច្បាប់ មូលដ្ឋានបញ្ជាក់ក្នុងអង្គហេតុ ត្រូវតែមានគ្រប់គ្រាន់ ក៏ប៉ុន្តែ ជាក់ស្តែង គ្មានមូលដ្ឋានអង្គហេតុទាល់តែសោះ៕ ដោយ៖ស តារា