ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរ បន្ដការងារបង្ក្រាប់បទល្មើស និងល្បែងស៊ីសង គ្រប់ប្រភេទឲ្យបានជាប្រចាំ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះធ្វើឡើងក្រោមវត្តមាន លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោក កើត​ ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតនៅសាលារាជធា នីភ្នំពេញ។
លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ លោកនៅតែស្នើឲ្យអាជ្ញាធរ បន្ដការងារបង្ក្រាប់បទ ល្មើស និងល្បែងស៊ីសង គ្រប់ប្រភេទឲ្យបានជាប្រចាំ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កង កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ខណ្ឌ សង្កាត់ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្ក្រាបល្បែងស៊ីសង ទីកន្លែងទិញ លក់ បញ្ចាំ ផលចោរកម្មនៅក្នុងរាជធានីភ្នំពេញ ទទួលបាន លទ្ធផលល្អប្រសើរ ធ្វើឱ្យប្រជាពល រដ្ឋក្នុងរាជធានីភ្នំពេញ អបអរសាទរ គាំទ្រ និងមានប្រជាជន មួយចំនួនបានបាត់របស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែត្រូវបានរកឃើញមកវិញនៅក្នុងយុទ្ធនាការ បង្ក្រាបរបស់អាជ្ញាធរយើងនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីជាសំណូមពរ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សុំឱ្យអាជ្ញាធរនិងកង កម្លាំងមានសមត្ថកិច្ចបន្តការបង្ក្រាប នេះជាបន្តបន្ទាប់ឱ្យដូច ភ្លៀងរលឹម។
ជាមួយគ្នានោះចំពោះ ការងារសាធារណការ និងកែលម្អសោភ័ណភាពនៅក្នុងរាជធានីភ្នំពេញ លោកប្រធានក្រុមប្រឹក្សា ក៏បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានខិតខំជំរុញការងារថែទាំផ្លូវថ្នល់ និងជួសជុលផ្លូវក្រលុក សំបុកមាន់ នៅដើមផ្លូវជាតិ ចេញពីរាជធានីភ្នំពេញចំនួន៦ខ្សែ និង ផ្លូវក្នុងរាជធានីភ្នំពេញចំនួន៣៤ផ្លូវបានល្អប្រសើរ ។ សម្រាប់ការងារបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំណល់ ក្នុងត្រីមាសទី៣នេះ ជាមធ្យមការប្រមូលសំរាម មានបរិមាណ ៣៧១៨,៧៩ តោនក្នុងមួយថ្ងៃប៉ុន្តែការប្រមូលសំរាមឃើញថា អនុវត្តបានល្អប្រសើរ មិនមានការកកស្ទះកាកសំណល់និងសំរាម ដែលធ្វើអោយរាជធានីភ្នំពេញកាន់តែមានសោភណ្ឌភាពនិងបរិស្ថានល្អ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print