កម្មវិធីជជែកដេញដោលយុវជនអាស៊ាន២០២២ វគ្គផ្តាច់ព្រ័ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ចែករំលែក៖

ភ្នំពេញ : លោក សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាង ស.ស.យ.ក. បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជជែកដេញដោលយុវជនអាស៊ាន២០២២ វគ្គផ្តាច់ព្រ័ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា នៅសាល The Many Centre អគារ The Kampus នាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គរដ្ឋទូត គណៈកម្មាការ មន្រ្តីរាជការ សិស្សនិស្សិត និងភ្ញៀវកិត្តិយសដទៃទៀត។

សូមបញ្ជាក់ថា, ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ គឺជាការប្រកួតរវាងប្រតិភូយុវជនប្រទេសម៉ាឡេសុី (ក្រុម១) និងប្រតិភូយុវជនប្រទេសកម្ពុជា (ក្រុម៣)។ នាឱកាសនោះដែរ ក្រុមប្រតិភូយុវជនឆ្នើមទាំងពីរក្រុមបានប្រឹងប្រែងយ៉ាងស្វិតស្វានក្នុងការលើកយកទឡ្ហីករណ៍ អំណះអំណាងដើម្បីការពារជំហរក្រុម ប្រកបដោយស្មារតីជឿជាក់ ក្លាហាន អង់អាច និងពោរពេញដោយថាមពល។ ការប្រឹងប្រែងរបស់ប្រតិភូយុវជនកម្ពុជាក្នុងការប្រកួតនេះ បានបង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ជាពិសេសវិស័យអប់រំ និងបានសរបញ្ជាក់ពីមោទកភាពរបស់កម្ពុជាក្នុងភាពជាម្ចាស់ផ្ទះអាស៊ានផងដែរ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print