នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ ចេញសេចក្ដីជូនដំណឹងអំពីករណីបណ្ដឹងឈ្មោះ ពេន ចាន់ថា បាត់ប្រពន្ធឈ្មោះ រី ចន្ថា

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ​ នៅល្ងាចថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០២២ម្សិលមិញ​នេះ​ បានឱ្យដឹងថា​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ពេន ចាន់ថា បានប្ដឹងបាត់ប្រពន្ធរបស់ខ្លួនឈ្មោះ រី ចន្ថា ដោយទទួលដំណឹងថាត្រូវបានគេចាប់បង្ខាំង​ ចាប់រំលោភនិងគំរាមសម្លាប់។

របាយការណ៍ដដែល​បន្តថា​ ក្រោយពីបានទទួលបណ្ដឹងភ្លាម នាយកដ្ឋានបានបើកការស្រាវជ្រាវបន្ទាន់ដោយប្រើរយៈពេល០៣ថ្ងៃ ហើយរកឃើញថាជារឿងប្រឌិតការណ៍ពិត មិនត្រូវបានគេបង្ខាំង​ចាប់ទុករំលោភបូក ធ្វើទារុណកម្ម និងគំរាមសម្លាប់អ្វើនោះទេ រឿងដែលកើតមាននេះគឺជាផែនការសាមីខ្លួនដែលប្រឌិតរឿងនេះឡើងដើម្បីគេចវេះពីការដាក់សម្ពាធពីក្រុមគ្រួសារនិងប្ដីដែលខ្លួនបានស្នើសុំលែងលះគ្នាជាច្រើនដង។

...

ដោយមានការសហការជាមួយកម្លាំងស្នងការដ្ឋាននគររាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានរកឃើញជនរងគ្រោះនៅផ្ទះមិត្តភក្ដិ​ដែលរាប់អានគ្នា។ ជាចុងក្រោយ​នាយកដ្ឋាន​បាន​ធ្វើ​ការ​ណែ​នាំ​អប់​រំ​ពី​ការ​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ សាមីខ្លួនបានទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំងធ្វើការសុំទោសជាលាយលក្ខណ៍អក្សរចំពោះសមត្ថកិច្ចនាយកដ្ឋាន ដោយសន្យាថាមិនឱ្យមានករណីបែបនេះកើតឡើងជាលើកទី២ទៀតទេ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print