សង្ស័យខឹងសង្សារបែកចិត្ត កម្មករបូមខ្សាច់ម្នាក់ចងកធ្វើអត្តឃាត

ចែករំលែក៖

ខេត្តកណ្ដាល: យុវជនម្នាក់បានចងកធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងដោយសង្ស័យថា ខឹងសង្សារបែកចិត្ត ។ ករណីនេះ បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៥និង៣០នាទីព្រឹក នៅចំណុចកើតហេតុក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឌិន ធុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ មុខរបរកម្មករ ។ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ខ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ស្លាប់)។
ប្រភពដដែលបន្តថា ជនរងគ្រោះកន្លងមកជាកម្មករបូមខ្សាច់ឱ្យដេប៉ូមួយកន្លែងស្ថិតក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល អស់រយៈពេល០២ឆ្នាំជាងមកហើយ ។ លុះមកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១និង០០នាទីមុនពេលកើតហេតុជនរងគ្រោះរួមនឹងកម្មករធ្វើការជាមួយគ្នាផ្សេងទៀតបានផឹកស្រាបៀរនៅក្នុងរោងមួយក្បែរកន្លែងធ្វើការ។ ក្រោយពីផឹកស្រាបៀរចប់ដល់ម៉ោងប្រហែល២២និង០០នាទីក៏នាំគ្នាឈប់ផឹករួចបំបែកគ្នាទៅសម្រាករៀងៗខ្លួន មុនពេលសម្រាកនោះគេុំឃើញជនរងគ្រោះនិយាយទូរស័ព្ទរហូត តែមិត្តភក្តិទាំងអស់មិនចាប់អារម្មណ៍ក៏សម្រាកលុងលក់បាត់ទៅ។
លុះដល់ថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ទើបដឹងថាជនរងគ្រោះបានចងកស្លាប់មិនដឹងតាំងពីពេលណាមកទេ។
យោងតាមការបំភ្លឺរបស់ឈ្មោះ ស៊្រុន ឡោះ ភេទប្រុសបានបន្តទៀតថា កាលពីខែមុនកន្លងទៅមិនចាំថ្ងៃជនរងគ្រោះខាងលើធ្លាប់ចង់ធ្វើអត្តឃាតខ្លួនឯងម្តងរួចមកហើយ តែខ្លួនបានដឹងទាន់ក៏ជួយឃាត់ មូលហេតុមានស្នេហា ហើយសង្សារនោះបែកចិត្ត។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការជាមួយកម្លាំងផ្នែកជំនាញបច្ចេកទេសកោសល្យវិច័យ ក្រុមគ្រូពេទ្យអាជ្ញាធរមូលដ្ឋានចុះពិនិត្យជាក់ស្តែងឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារការធ្វើអត្តឃាតចងក ហើយក្រុមគ្រួសារបានទទួលស្គាល់។ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
តាមកាសន្និដ្ឋាន ជនរងគ្រោះ អាចមាន វិបត្តិស្នេហា៕ ដោយស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print