ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៦គ្រួសារ នៅក្នុងឃុំចាន់មូល ស្រុកមេមត់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ លោក រស់ សុខន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំបានដឹកនាំក្រុមប្រតិបត្តិសាខា ព្រមទាំងអនុសាខាស្រុកមេមត់ ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំចាន់មូល និងអ្នកស្ម័គ្រចិត្តភូមិ រួមទាំងសហការី ចុះទៅសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ទៅផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះចំនួន៦គ្រួសារ នៅក្នុងមូលដ្ឋានឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោកនាយករងសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខា និងលោក ជា សុផារ៉ា ប្រធានកិត្តិយសសាខា នឹងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកនាយកក៏បានបន្តទៀតដែរថា សូមបងប្អូនទាំងអស់គ្នាត្រូវអនុវត្តនូវវិធានការបង្ការតាមសារគន្លឹះរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលរបស់ជំងឺកូវីដ១៩ និងបន្តការចាក់វ៉ាក់សាំងការពារឱ្យបានគ្រប់ៗគ្នា ជាពិសេសថែមទាំងបានជូនពរឱ្យបងប្អូនទាំងអស់គ្នាបានជួបប្រទះនូវសេចក្ដីសុខចម្រើនក្នុងការងារប្រចាំថ្ងៃ និងជៀសចាកផុតពីរោគាព្យាធិទាំងឡាយ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសារនីមួយៗរួមមាន ÷ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង និងថវិកាមួយចំនួនផងដែរ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print