ភ្នំពេញ : នៅរសៀល ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងចំកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ដែលកិច្ចប្រជុំនេះ ធ្វើឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូនៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។
កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន»។ កិច្ចប្រជុំនេះ នឹងមានអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកប្រកបដោយអត្ថន័យទាក់ទងទៅនឹងប្រធានបទនៃកិច្ចប្រជុំនេះ។
ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖