ក្រុមបិសាចក្រហម Manchester United នឹថធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Omonia Nicosia សម្រាប់ការប្រកួត UEFA Europa League នៅទឹកដី Old Trafford នារាត្រីថ្ងៃព្រហស្បតិ៍នេះជាមួយនឹងការសម្លឹងរកជ័យជម្នះដើម្បីប្រជែង៣ពិន្ទុក្នុងពូលE និងប្រជែងយកលេខ១ក្នុងពូលផងដែរ។
Manchester United បានឈ្នះការជួបគ្នាក្នុងវគ្គចែកពូលដំបូងកាលពីសប្តាហ៍មុនក្នុងលទ្ធផល ៣–២ លើក្រុម Omonia Nicosia នៅកីឡដ្ឋាន Neo GSP។ ៣គ្រាប់របស់ Man Utd រកបានដោយ Marcus Rashford រកបាន២គ្រាប់ដោយស៊ុតបញ្ចូលទីនៅនាទីទី៥៣ និង៨៤ និង Anthony Martial រកបាន១គ្រាប់។ ចំណែកក្រុមកីឡាករ Karim Ansarifard និង Nikolas Panagiotou ជាអ្នករកបានម្នាក់១គ្រាប់ឲ្យក្រុម Omonia Nicosia ។
ក្រុម Manchester United កំពុងឈរលេខ២ក្នុងពូល មាន៦ពិន្ទុ ខណៈដែលក្រុម Omonia មិនទាន់មានពិន្ទុសោះកំពុងឈរលេខ៤ ខណៈដែលក្រុម Real Sociedad កំពុងឈរលេខ១ក្នុងពូលមាន៩ពិន្ទុ និងត្រូវប៉ះក្រុម Sheriff ដែលស្ថិតនៅលេខ៣មាន៣ពិន្ទុនៅរាត្រីថ្ងៃនេះដែរ។
កីឡាករក្រុម Manchester United គឺ Rashford ជាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងការប្រកួត Europa League។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេដោយរកបាន២គ្រាប់ ដែលត្រូវបានជាប់ចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្នក្នុងចំណោមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតក្នុងឆ្នាំ ២០២២–២០២៣នេះ។ សម្រាប់ខ្សែប្រយុទ្ធឈានមុខគេរបស់ក្រុម Omonia Nicosia គឺAnsarifard, Bruno Felipe និង Panagiotou ដែលជាអ្នកស៊ុតបញ្ចូលទីបានម្នាក់១គ្រាប់ក្នុងការប្រកួត Europa League រដូវកាលនេះ។
ក្រុមម្ចាស់ផ្ទះ Manchester United បានចាញ់ការប្រកួតEuropa League មួយប្រកួតនៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះខណៈដែលក្រុម Omonia បានចាញ់ក្នុងការប្រកួត Europa League ក្នុង៣ប្រកួតជាប់ៗគ្នា។
ក្នុង ការ ប្រកួត ៦ លើក ចុង ក្រោយសម្រាប់ ការ ប្រកួត ទាំង អស់ Manchester United ឈ្នះ ៤ និង ចាញ់ ២។ ក្រុមនេះបានស៊ុតបាល់បញ្ចូលទី១៣គ្រាប់ និងរបូត១១គ្រាប់។ ចំណែកក្រុម Omonia ឈ្នះ ២ និង ចាញ់ ៤ ក្នុង ៦ ប្រកួត ចុង ក្រោយ។ ក្រុមនេះបានស៊ុតបាល់បញ្ចូលទី១០គ្រាប់ និងរបូតវិញ៨គ្រាប់។
ក្រុ មទាំង២នឹងត្រូវប៉ះគ្នានៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃព្រហស្បតិ៍នេះម៉ោងនៅកម្ពុជា។ បច្ចុប្បន្នក្រុមបិសាចក្រហមManchester United កំពុងឈរលេខ៥នៅ Premier League ខណៈដែលក្រុម Omonia កំពុងឈរលេខ៦នៅលីកកំពូលDivision 1 នៃប្រទេសសាយប្រ៊ូស ៕ (រូបភាព ៖ soccerway.com)