ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន៣១នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១២ករណីទូទាំងប្រទេស នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣១នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់មនុស្ស ១១នាក់ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់មនុស្ស ១នាក់(ស្រី ១នាក់) ,ប្រើប្រាស់ ៤ករណី ឃាត់មនុស្ស ១៩នាក់(ស្រី ១នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែតុលា រួមមាន៖មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ៤៣,៦៤ក្រាម និង៣កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មេីនិង ៤,៥០ក្រាម។ កេតាមីន(Ke) ស្មេីនិង ០,៧៧ក្រាម ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើមានចំនួន ៩អង្គភាពបានចូលរួមបង្ក្រាប គឺកម្លាំងសមត្ថកិច្ចនគរបាលទាំង ៩អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់មនុស្ស ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់មនុស្ស ៥នាក់ ចាប់យកម៉ាទឹកកក ស្មេីនិង ១២,៧៣ក្រាម។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់មនុស្ស ២នាក់ ស្រី ១នាក់។
៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់មនុស្ស ១នាក់ ស្រី ១នាក់ ចាប់យកម៉ាទឹកកក ស្មេីនិង ១៣,៩៩ក្រាម។
៤ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកម៉ាទឹកកក ស្មេីនិង ០,២៣ក្រាម។
៥ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់មនុស្ស ២នាក់ ប្រើប្រាស់ ១ករណី ឃាត់មនុស្ស ៣នាក់ ចាប់យកម៉ាទឹកកក ស្មេីនិង ០,២៣ក្រាម។
៦ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់មនុស្ស ២នាក់ ចាប់យកWy ៤,៥០ក្រាម។
៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់មនុស្ស ៩នាក់។
៨ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកម៉ាទឹកកក ស្មេីនិង ១៦,៤៦ក្រាមនិងKe ស្មេីនិង ០,៧៧ក្រាម។
៩ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់មនុស្ស ២នាក់ ចាប់យកម៉ាទឹកកក ស្មេីនិង ៣កញ្ចប់តូច ៕ដោយ៖ស តារា