ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២២ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន០៣គោលដៅ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់
ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលពីលោកសេង គីមឡាក់ ព្រះរាជអាជ្ញាខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី សោម បុិម ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចាត់ឱ្យលោកវរសេនីយ៍ទោ សេង ចិន្តា នាយការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែងក្នុងករណីជួញដូរ,រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ០៣គោលដៅ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់៖ ១- ឈ្មោះ នូ ជំនោ (ហៅណាន់) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ២-ឈ្មោះ រ៉ម រីដូ (ហៅដាវ) ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅបន្ទប់ជួលភូមិក្បាលស្ពាន ឃុំអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (វិជ្ជមាន+), ៣-ឈ្មោះ សុ ដាវឌី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅបន្ទប់ជួលក្នុងភូមិក្បាលស្ពាន ឃុំអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៤-ឈ្មោះ ដុង តុលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិដូង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
មន្ត្រីសមត្តកិច្ចជំនាញបានបន្តទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងសារធាតុញៀនរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកICE ចំនួន ៤៩កញ្ចប់ ទម្ងន់ ២៩,១៧ក្រាមថ្នាំសុទ្ធ។
-ប្រភេទអក្សរWYចំនួន០៦កញ្ចប់ចំនួន២៣៨ក្រាម ទម្ងន់២២,០៩ក្រាមថ្នាំសុទ្ធ។
+ សម្ភារនិងមធ្យោបាយចាប់យកសរុបមាន៖
-ម៉ូតូចំនួន ០២គ្រឿង។
-ជញ្ជីងចំនួន ០១គ្រឿង។
-ទូរស័ព្ទចំនួន០១គ្រឿង។
-អំពូលទែរម៉ូម៉ែត្រចំនួន ០១ ដែកកេះចំនួន ០១។
បច្ចុប្បន្នករណីខាងលើកម្លាំងជំនាញយើងបាននាំខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង និងសម្ភារដកហូតមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ÷ស សារ៉េត