ភ្នំពេញ : តើត្រឹមត្រូវទេ បើខាងក្រុមហ៊ុន metfoneមិនទាន់ចេញវិក័យប័ត្រ ឱ្យមកក្រុមហ៊ុនអតិថិជនដើម្បីឲ្យទូទាត់ប្រាក់ និងមិនទាន់ដល់ថ្ងៃខែកំណត់បង់ប្រាក់ផង បែរជាមកផ្ដាច់អ៊ីនធឺណិត តើចំណុចនេះ , ក្រុមហ៊ុន metfone ជាសេវាបម្រើអោយក្រុមហ៊ុនអតិថិជន ឬជាចៅហ្វាយនាយរបស់អតិថិជន ! នេះជាការលើកឡើងពីអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ខណៈខាងក្រុមហ៊ុន metfone ត្រូវយកវិក័យបត្រអោយខាង ក្រុមហ៊ុនអតិថិជនមុន ឬដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខ បែជាមិនអនុវត្តតាមគោលការណ៍កន្លងមក ទៅជាប្រើសិទ្ធិឯកឯង ផ្តាច់អិនធើណេត ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ដែលត្រូវធ្វើអាជីវកម្មផ្នែកផ្សព្វផ្សាយព័ត៌មាន ២៤ម៉ោងលើ២៤ របស់ខ្លួននោះ។
សូមបញ្ជាក់ថា, ជាធម្មតាគោលការណ៍ក្រុមហ៊ុននេះ គឺ(metfone) ជាក្រុមហ៊ុនសេវាបម្រើអោយ ក្រុមហ៊ុនអតិថិជន ដូច្នេះកាលណាដល់ថ្ងៃ ដល់ខែ អតិថិជនត្រូវបង់ប្រាក់ ក្រុមហ៊ុនជាសេវាបម្រើ ត្រូវចេញវិក័យបត្រយកមកឱ្យក្រុមហ៊ុនអតិថិជន ដើម្បីឱ្យក្រុមហ៊ុនអតិថិជន ត្រូវបងើប្រាក់អោយក្រុមហ៊ុនរបស់ខ្លួន ឬក៏ភ្នាក់ងារក្រុមហ៊ុននេះ យកវិក័យប័ត្រមកដល់កន្លែងក្រុមហ៊ុនអតិថិជន ដើម្បីធ្វើការទូទាត់ តាមជាក់ស្ដែង ។ ប៉ុន្តែក្នុងករណីនេះ ហាក់ដូចជាប្លែក ព្រោះករណីលើកទី១ ភ្នាក់ងាររបស់ក្រុមហ៊ុន metfone បានយកវិក័យបត្រមកអោយ ខាងក្រុមហ៊ុនអតិថិជន សម្រេចបង់លុយតាមបុគ្គលិកនោះ ព្រោះមានអត្តសញ្ញាណច្បាស់លាស់ ។ ដល់មកដល់កញ្ចប់ទី២ បានន័យថា, ដល់ខែទី១២ ខាងក្រុមហ៊ុនអតិថិជនត្រូវបង់ប្រាក់ម្ដងទៀត ខាងភ្នាក់ងាររបស់ក្រុមហ៊ុនក៏បានយកវិក័យប័ត្រមកឲ្យដល់កន្លែង ហើយក៏បង់ប្រាក់តាមហ្នឹងដូចសព្វមួយដង ។ ប៉ុន្តែចម្លែកនៅក្នុង ខែតុលានេះ ត្រង់ថា ដល់ថ្ងៃទី១៦ ខែតុលា ទើបដល់ថ្ងៃបងលុយ ផ្ទុយទៅវិញបែរជានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មិនដឹងថាជាបុគ្គលិក ជាភ្នាក់ងារ ឬមិនមែនជាបុគ្គលិក យើងមិនអាចដឹងដែរ ! ដោយសារគ្រាន់តែទូរស័ព្ទមក បានអះអាងថា, ជាបុគ្គលិករបស់ metfone តម្រូវឲ្យបាញ់ប្រាក់ចូលកុងឯកជនរបស់ខ្លួន ( បុគ្គលឈ្មោះ Hoeu Khlork ) ដោយបានកំណត់ថា, បើមិនបង់លុយតាមលេខកុងរបស់ខ្លួន គាត់នឹងបិទ ផ្តាច់អ៊ីនធឺណិតនោះចោល ។ ជុំវិញបញ្ហានេះ ក្នុងនាមជាក្រុមហ៊ុនអតិថិជន ក៏កើតជាចម្ងល់ ដោយមិនដឹងថាបុគ្គលម្នាក់នេះគាត់ជាបុគ្គលិកក្រុមហ៊ុនឬមួយយ៉ាងណា , ខណៈគ្រាន់តែទូរសព្ទមកហើយមិនបានបង្ហាញខ្លួនផងនោះ។ ពេលដែលខាងក្រុមហ៊ុនអតិថិជន ស្នើឱ្យចេញវិក័យប័ត្រមក បែរជាបុគ្គលខាងលើនេះ តម្រូវឲ្យបង់ប្រាក់ចូលកុងរបស់ខ្លួនជាមុនសិន រួចចាំចេញវិក័យប័ត្រតាមក្រោយ ដែលទង្វើនេះផ្ទុយពីរកិច្ចសន្យា ក៏ដូចជាការទូទាត់ប្រាក់កន្លងមក។
ចំណុចនេះហើយ ដែលខាងក្រុមហ៊ុនអតិថិជន មិនអាចទូទាត់ប្រាក់តាមកុងបុគ្គលខាងលើ ព្រោះយល់ឃើញថា បើដល់ថ្ងៃកំណត់ទី១៦ ខែតុលា ខាងក្រុមហ៊ុនបម្រើសេវា យកវិក័យប័ត្រមកដើម្បីឲ្យទូទាត់ប្រាក់ ដូច្នេះខាងក្រោមហ៊ិនអតិថិជនត្រូវបង់ប្រាក់ទៀត, មានន័យថាបង់ពីរដង ! ប្រសិនបើខាងក្រុមហ៊ុនបម្រើសេវាបកស្រាយថា បុគ្គលខាងលើមិនមែនជាបុគ្គលិកក្រុមហ៊ុននោះ។ ដូច្នេះខាងក្រុមហ៊ុនអតិថិជន ដើម្បីការពារឲ្យផលប្រយោជន៍ ក្រុមហ៊ុនបម្រើសេវា ទំនាក់ទំនងល្អសហការជាមួយគ្នា គឺត្រូវតែអនុវត្តតាមការបង់ប្រាក់ដូចពេលកន្លងទៅ ដែលមានវិក័យប័ត្រយកមកឲ្យដល់ក្រុមហ៊ុន ទើបមានការទូទាត់ជាការសហការគ្នាអោយបានល្អត្រឹមត្រូវ។ ដូច្នេះខាងក្រុមហ៊ុនអតិថិជន កំពុងធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនបម្រើសេវា metfone ដើម្បីឲ្យចេញវិក័យប័ត្រ តាំងពីថ្ងៃទី១២ ខែតុលា ហើយខាងក្រុមហ៊ុនមិនទាន់ចេញវិក័យប័ត្រផង បែរជានៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ ក៏មានករណីផ្ដាច់អ៊ីនធឺណិត តែម្តង ។
សូមបញ្ជាក់ថា, ពេលដែលក្រុមហ៊ុនអតិថិជន ស្នើឱ្យផ្ញើវិក័យប័ត្រដើម្បីទូទាត់ប្រាក់ បែរជាខាងក្រុមហ៊ុនបម្រើសេវា metfone ផ្ញើកម្មវិធីនៃការផ្លាស់ប្ដូរព័ត៌មានតម្លៃលើការប្រើតម្លៃសេវាទៅវិញ ! មានន័យថា, ប្រសិនបើក្រុមហ៊ុន metfone មានកញ្ចប់សេវាថ្មី គួរតែផ្ដល់ដំណឹង ព័ត៌មានមកឲ្យក្រុមហ៊ុនអតិថិជនបានដឹងជាមុន ដើម្បីជ្រើសរើសយកកញ្ចប់មួយណា ! ចំណុចនេះគឺជាបញ្ហាមួយ ដែលធ្វើឲ្យអតិថិជន មានការអាក់អន់ស្រពន់ចិត្ត មិនពេញចិត្ត ចំពោះសេវាបម្រើរបស់ក្រុមហ៊ុន metfone បង្កភាពស្មគ្រស្មាញដល់អតិថិជន ជាពិសេសហាក់ប្រមាថមកលើអតិថិជន ខណៈខាងក្រុមហ៊ុនអតិថិជន មិនដែលបានជំពាក់ប្រាក់ជាមួយក្រុមហ៊ុន metfone នោះឡើយ។
ពាក់ព័ន្ធករណីនេះ លោក Hoeu Khlork ដែលបានទូរស័ព្ទមក ក្រុមហ៊ុនអតិថិជន តាមរយៈទូរស័ព្ទលេខ 0882550246 នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”ថា, បច្ចុប្បន្នខាងក្រុមហ៊ុន អត់ចេញវិក័យប័ត្រទៀតទេ ទើបលោកបានផ្ញើជា Quotation Of advance Payment Prepaid ។
សូមរំលឹកថា, ការឆ្លើយតបមកខាងក្រុមហ៊ុនអតិថិជនបែបនេះ គឺមិនអាចទទួលយកបានទេ ព្រោះថា ( Quotation Of advance Payment Prepaid) មិនមែនជាវិក័យប័ត្រ តើត្រូវឲ្យទូទាត់ប្រាក់តាមវិធីណា ? ដូច្នេះខាងក្រុមហ៊ុន metfone ដែលបម្រើសេវាឲ្យអតិថិជន គួរពិនិត្យឡើងវិញជុំវិញបុគ្គលិកលក្ខណៈរបស់បុគ្គលិករបស់ខ្លួន ៕
ដោយ : មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”